Short News

ស្ដែងៗ! រថយន្ត Tesla មួយគ្រឿងសង្ស័យមានបញ្ហាប្រព័ន្ធបើកបរ ធ្វើឲ្យរថយន្តស្ទុះកើនល្បឿនយ៉ាងលឿនបុករះយ៉ាងពេញទំហឹង ឆក់យកជីវិតមនុស្ស ២នាក់ និងរងរបួស ៣នាក់ (មានវីដេអូ)

BY
Oun Mey
November 15, 2022

ថ្មីៗនេះមានករណីរថយន្ត Tesla Model Y មួយគ្រឿង បានបើកបុករះយ៉ាងពេញទំហឹង​នៅ​ខេត្ត Guangdong របស់ប្រទេស​ចិន ដែល​បាន​សម្លាប់​មនុស្សចំនួន ២​នាក់ និងធ្វើឱ្យរង​របួស​ ៣​នាក់ ដោយសាររថយន្តនោះមានបញ្ហាប្រព័ន្ធបើកបរ នេះបើយោងតាមការចុះផ្សាយរបស់ Electrek។ ប៉ុន្តែ​មានពាក្យ​ចចាមអារ៉ាម​ជាច្រើន បាន​កំពុងនិង​សាយភាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ដែល​ភាគច្រើន​មិន​ពិត ឬ​មិន​អាច​ទៅរួច​។ គ្រោះថ្នាក់​នេះ​បាន​កើតឡើង​ កាលពី​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ហើយ​វីដេអូ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយពាសពេញ​បណ្តាញ​សង្គម​ចិន​។ ឥឡូវនេះក្រុមហ៊ុន Tesla និងអាជ្ញាធរចិនក៏កំពុងចាប់ដៃគ្នា ដើម្បីធ្វើការស៊ើបអង្កេតរួមគ្នាលើករណីនេះ។

Share This Post: