ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ ឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ២គ្រួសារ ខូចខាតទាំងស្រុង ស្ថិតនៅស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង

    BY Khmernote Media November 15, 2022
    ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ ឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ២គ្រួសារ ខូចខាតទាំងស្រុង ស្ថិតនៅស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង

    ខេត្តកំពង់ឆ្នាំ៖ យោងតាមការចុះផ្សាយពី ការិ.ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅវេលាម៉ោង ១០និង២៩ នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋចំនួនពីរគ្រួសារ ដែលស្ថិតនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ករណីគ្រោះអគ្គិភ័យខាងលើនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើងឆាបឆេះឡើងតែម្ដង។

    ផ្ទះដែលរងការឆាបឆេះខាងលើនេះជាផ្ទះរបស់៖១.ឈ្មោះ ឡេ យ៉ាំងសា ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិវៀតណាម ផ្ទះមានទំហំ ១២ × ៤,៧០ម៉ែត្រ ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី រនាបក្ដារ ឆេះអស់ទាំងស្រុង។ ២.ឈ្មោះ សុខា ប៊ុណ្ណារិទ្ធិ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មានផ្ទះចំនួន០២ខ្នង ផ្ទះទី១ មានទំហំ ១៨×១១ ម៉ែត្រ រនាបក្ដារ ជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសី ជាផ្ទះរស់នៅ និងដាក់សម្ភារលក់ដូរ ផ្ទះទី២ មានទំហំ ១១×៩,៥០ ម៉ែត្រ រនាបក្ដារ ជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសី ជាផ្ទះដាក់ឥវ៉ាន់លក់ ត្រូវឆេះអស់ទាំងស្រុង។

    ក្នុងកិច្ចប្រតិបត្តិការសង្គ្រោះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការរដ្ឋាននគរបាលស្រុកបរិបូណ៌ មិនអាចជួយសង្គ្រោះបានមកពីផ្ទះប្រជាពលរដ្ឋនៅលើទឹក ហើយក្នុងករណីអគ្គិសនីភ័យនេះមិនមាន គ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ៕

    Share This Post: