ស្បែកជើងម៉ាក Birkenstock ចាស់មួយគូរបស់លោក Steve Jobs ត្រូវបានគេលក់ចេញក្នុងតម្លៃជាង ២០០,០០០ ដុល្លារអាមេរិក
- BY
- Oun Mey
- November 16, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា ស្បែកជើងម៉ាក Birkenstock កញ្ចាស់មួយគូ ដែលធ្លាប់ប្រើប្រាស់ជាប្រចាំ ដោយអតីតសហស្ថាបនិកក្រុមហ៊ុន Apple គឺលោក Steve Jobs ត្រូវបានគេទិញនៅក្នុងតម្លៃជាង ២០០,០០០ ដុល្លារ ដែលជាកំណត់ត្រាថ្លៃបំផុតសម្រាប់ស្បែកជើងសង្រែក។ ស្បែកជើងនេះធ្លាប់ត្រូវបានរំពឹងថា នឹងមានតម្លៃត្រឹម ៦០,០០០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែង វាត្រូវបានលក់ក្នុងតម្លៃរហូតដល់ ២១៨,៧៥០ ដុល្លារ នៅក្នុងការដាក់បង្ហាញដោយផ្ទះដេញថ្លៃ Julien’s Auctions បូករួមជាមួយនឹងរូប NFT របស់វាមួយផងដែរ។

- Share This Post:


