Short News

តុលាការ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ​បានកាត់​ទោស​ប្រហារ​ជីវិត​ជាលើក​ដំបូងទៅលើបាតុករប្រឆាំងរដ្ឋាភិបាល

BY
Oun Mey
November 16, 2022

តុលាការ​ក្នុង​ប្រទេស​អ៊ីរ៉ង់​បានកាត់​ទោស​ប្រហារ​ជីវិត​ជាលើក​ដំបូង ​ពាក់ព័ន្ធទៅនឹង​បាតុករ​ប្រឆាំង​រដ្ឋាភិបាលរបស់ខ្លួន។ គួររំលឹកផងដែរថា ការតវ៉ានៅក្នុងប្រទេសនេះកាន់តែអូសបន្លាយទៅៗ ចាប់តាំងពីការ​ស្លាប់​របស់​ស្ត្រី​ម្នាក់ឈ្មោះថា Mahsa Amini ​នៅក្នុង​ខែ​កញ្ញា នៅពេលដែល​ប៉ូលិស​សីលធម៌បានចាប់ខ្លួននាង ​ក្រោមការចោទប្រកាន់ថា ការស្លៀក​ពាក់ និងរំក្បាល​របស់នាង គឺមិន​ត្រឹមត្រូវតាមច្បាប់​។ តុលាការបដិវត្តន៍បានរកឃើញថា អ្នកតវ៉ាម្នាក់នោះបានដុតអគាររដ្ឋាភិបាល ហើយគេមានពិរុទ្ធពីបទរំលោភលើសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ជនជាប់ចោទត្រូវបានរាយការណ៍ថា មានសិទ្ធិប្តឹងឧទ្ធរណ៍លើការកាត់ទោសនេះ។

Share This Post: