លម្អិតករណីអគ្គិភ័យ ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ៦ខ្នង ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ
បានឱ្យដឹងថា នៅវេលាម៉ោង ០៦៖៣០ នាទីព្រឹក ថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

+ ម្ចាស់ផ្ទះទី១ឈ្មោះ៖ ជា សំអាង ភេទប្រុស អាយុ ៦៧ឆ្នាំ ជនជាតិ វៀតណាម មុខរបរ អ្នកលក់ត្រី។
+ មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
– ប្រភេទសំណង់៖ ថ្មក្រោមឈើលើ ទំហំ ០៦ម៉ែត្រ X ០៣ម៉ែត្រ ។
+ ម្ចាស់ផ្ទះទី២ ឈ្មោះ ប្រាក់ លៀប ភេទប្រុស អាយុ ៧៥ ឆ្នាំ ជនជាតិខ្មែរ ផ្ទះថ្មក្រោមឈើលើ ទំហំ ១២X០៦ ម៉ែត្រ ។
+ ម្ចាស់ផ្ទះទី៣ ឈ្មោះ ហួរ សេងហ៊ាន់ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិវៀតណាម ផ្ទះថ្មក្រោមឈើលើ ទំហំ ០៦X០៥ ម៉ែត្រ ។
+ ម្ចាស់ផ្ទះទី៤ ឈ្មោះ សុខ ចាំង ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិវៀតណាម ផ្ទះថ្មក្រោមឈើលើ ទំហំ ០៩X០៨ ម៉ែត្រ។
+ ម្ចាស់ផ្ទះទី៥ ឈ្មោះ លុង ឡាំ ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិវៀតណាម ផ្ទះថ្មក្រោមឈើលើ ទំហំ ០៥X០៦ ម៉ែត្រ ។
+ ម្ចាស់ផ្ទះទី៦ ឈ្មោះ ហ៊ុន ម៉ៅ ភេទស្រី អាយុ ៧៥ឆ្នាំ ជនជាតិខ្មែរ ផ្ទះឈើប្រក់ស័ង្កសី ទំហំ ០៤X០៥ ម៉ែត្រ ។
– ប្រភេទសំណង់៖ ថ្មក្រោមឈើលើ ទំហំ ០៦ម៉ែត្រ X ០៣ម៉ែត្រ ។
– ខូចខាតសម្ភារ៖ ឆេះផ្ទះចំនួន ០៦ខ្នង និងសម្ភារប្រើប្រាស់អស់ទាំងស្រុង ។
– ស្លាប់មនុស្ស ៖ គ្មាន ។
– របួសមនុស្ស៖ គ្មាន ។
+ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ៖ ចំនួន ១៩គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៩រថយន្ត ស្មើរនឹង ៧៦ ម៉ែត្រគូប ។
+ រថយន្តជំនួយអន្តរាគមន៍៖
– រថយន្តសាលាខណ្ឌឬស្សីកែវចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើរនឹង ០៤ ម៉ែត្រគូប ។
– រថយន្តទីក្រុងអូឡាំងព្យាចំនួន០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មើរនឹង ០ ៨ម៉ែត្រគូប ។
– ពន្លត់ចប់ ៖ នៅវេលាម៉ោង ០៨៖០០ នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ៕






ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ