ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានពន្ធនាគារ ប្រកាសស្វែងរកជនត្រូវចោទចំនួន ៣នាក់ ជាប់ឃុំនៅពន្ធនាគារខេត្តក្រចេះ ក្នុងបន្ទប់ធ្វើចត្តាឡីស័ក បានលួចរត់គេចខ្លួន

    BY Khmernote Media November 16, 2022
    អគ្គនាយកដ្ឋានពន្ធនាគារ ប្រកាសស្វែងរកជនត្រូវចោទចំនួន ៣នាក់ ជាប់ឃុំនៅពន្ធនាគារខេត្តក្រចេះ ក្នុងបន្ទប់ធ្វើចត្តាឡីស័ក បានលួចរត់គេចខ្លួន

    យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធនាគារ ប្រកាសស្វែងរកជនត្រូវចោទចំនួន ០៣នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តក្រចេះ ក្នុងបន្ទប់ធ្វើចត្តាឡីស័ក បានលួចរត់គេចខ្លួនចេញពីពន្ធនាគារ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖

    នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ចន្លោះម៉ោង ១១:២២នាទីយប់ ដល់ម៉ោង ១១:៣៧នាទីយប់ មានជនត្រូវចោទចំនួន ០៣នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តក្រចេះ ក្នុងបន្ទប់ធ្វើចត្តាឡីស័ក បានលួចរត់គេចខ្លួនចេញពីពន្ធនាគារ មានឈ្មោះដូចខាងក្រោម៖

    ១. ជនត្រូវចោទឈ្មោះ ញិហ៍ តុលា ហៅ អ៊ួច អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើត នៅភូមិស្វាយ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ទីលំនៅមុនពេលចាប់ខ្លួន ភូមិស្វាយជ្រុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

    ២. ជនត្រូវចោទឈ្មោះ ជឿន ស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើត នៅភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ទីលំនៅមុនពេលចាប់ខ្លួន ភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។

    ៣. ជនត្រូវចោទឈ្មោះ ពេជ្រ ប្រិមប្រិយ៍ អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើត នៅភូមិមានជ័យ ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ ទីលំនៅមុនពេលចាប់ខ្លួន ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

    បើបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញជនជាប់ឃុំដែលមានភិនភាគដូចក្នុងរូបថតនេះ សូមសហការរាយការណ៍ មកអាជ្ញាធរមានសមត្ថកិច្ចដើម្បីធ្វើការចាប់ខ្លួនមកវិញ ហើយ
    អគ្គនាយកដ្ឋានពន្ធនាគារនឹងជូនសគុណតាមការគួរ។

    ទូរស័ព្ទទំនាក់ទំនង៖
    ☎️នាយកដ្ឋានសន្តិសុខពន្ធនាគារ – 092 530 403
    ☎️នាយកដ្ឋានប្រតិបតិ្តពន្ធនាគារ – 017 283 636
    ☎️ពន្ធនាគារខេត្តក្រចេះ – 012 772 289
    ☎️ស្នងការនគរបាលខេត្តក្រចេះ – 097 888 3131 ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post: