ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទុស្សេខ្សែភ្លើង បង្កជាអគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ក្នុងស្រុកចំនួន២ នៅខេត្តកណ្តាល

    BY Khmernote Media November 17, 2022
    ទុស្សេខ្សែភ្លើង បង្កជាអគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ក្នុងស្រុកចំនួន២ នៅខេត្តកណ្តាល

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ
    នៅថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន០២ខ្នង ក្នុងស្រុកចំនួន០២។

    + ទី១៖ ស្រុកលើកដែក មានករណីភ្លើងឆេះផ្ទះ០១ខ្នង នៅចំនុចភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាលវេលា ម៉ោង ១៣៖៥០ នាទី ម្ចាស់ផ្ទះរងគ្រោះឈ្មោះ គង់ លន់ ភេទស្រី អាយុ ៧៥ ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
    – ប្រភេទសំណង់: សង់ពីសសរបេតុង ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសីទំហំ ៤,៥០x៥,៥០ ម៉ែត្រ ឆេះខូចខាតទាំងស្រុង។

    + សម្ភារខូចខាតរួមមាន៖
    – ទូរទស្សន៍ចំនួន ០១ គ្រឿង
    – អង្ករចំនួន ០១ បេ
    – លុយដុល្លារចំនួន ៨០០ ដុល្លារ
    – ទូឈើសំលៀកបំពាក់ចំនួន ០១
    – គ្រែឈើចំនួន ០១ ។
    – ឯកសារ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្របញ្ជាក់កំណើត អត្តសញ្ញាណប័ណ្ណ និង ឯកសារមួយចំនួនទៀត។

    + មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។
    + កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកលើកដែកចំនួន ០១ គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ០២ រថយន្ត និងបានពន្លត់ចប់នៅវេលាម៉ោង ១៥៖០០ នាទី។

    + ទី២៖ ស្រុកកណ្តាលស្ទឹង មានករណីភ្លើងឆេះផ្ទះ០១ខ្នង នៅចំនុចភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលវេលា ម៉ោង ១៤៖១៥ នាទីរសៀល ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ក្រេម ថា ភេទប្រុស អាយុ ៥៨ ឆ្នាំ រស់នៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រពន្ធឈ្មោះ គាំ ម៉ាច ភេទស្រី អាយុ ៥៧ឆ្នាំ ។
    + ប្រភេទសំណង់៖ ផ្ទះមួយខ្នងមានទំហំ ៦×៨ ម៉ែត្រ ថ្មក្រោមឈើលើប្រកក្បឿង តសំយ៉ាបស័ង្កសី។
    + សម្ភារខូចខាតរួមមាន៖
    – ប្រាក់ដុល្លារចំនួន ៣០០ ដុល្លារ
    – ប្រាក់រៀលចំនួន ២.៦០០.០០០ រៀល
    – មាស ០១ តម្លឹង
    – ផ្លាកទីន ២តម្លឹង ២ជី
    – ប្លង់ដីផ្ទះមួយសន្លឹក
    – ម៉ូតូស៊ូមឺ ០១ គ្រឿង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួន។

    + មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។
    + កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់កងអង្គរក្សចំនួន ០២ គ្រឿង បានរលត់អស់នៅវេលាម៉ោង ១៥៖៣០ នាទីរសៀល។
    + ករណីខាងលើនេះមិនបណ្ដាលឲ្យឆាបឆេះរាលដាលដល់ផ្ទះអ្នកដទៃនិងអាយុជីវិតមនុស្សសត្វឡើយ៕

    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: