ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២ ខែវិច្ឆិកា នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅតាមបណ្ដារាជធានី-ខេត្ត ជាពិសេសនៅតំបន់សមុទ្រ នឹងមានរលកសមុទ្រខ្ពស់ៗ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានសម្ពាធទាបសកម្មមួយកើតនៅលើភាគខាងត្បូងនៃសមុទ្រចិនភាគខាងត្បូង ( ខាងជើងកោះបវ័ណែអូ ឥណ្ឌូណេស៊ី) ។ សម្ពាធទាបសកម្មនេះនឹងរំកិលដើរឆ្ពោះមកលិចនឹងចូលមកដល់ក្នុងឈូងសមុទ្រថៃនៅថ្ងៃទី២២ ខែវិច្ឆិកា។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ចាប់ពីថ្ងៃទី១៩-២២ ខែវិច្ឆិកា នឹងអាចមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដោយក្នុងនោះមានផ្នែកមួយចំនួននៃរាជធានី-ខេត្ត នៅតំបន់ទំនាបកណ្តាលភាគខាងក្រោម ភាគពាយព្យ តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើន ដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រនឹងអាច មានភ្លៀងខ្យល់ និងរលកសមុទ្រខ្ពស់ ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology