ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចោរឆក់កាបូបនៅខេត្តកណ្តាល ពេលនេះសមត្ថកិច្ចចាប់ខ្លួនបានហើយ

    BY Khmernote Media November 20, 2022
    ចោរឆក់កាបូបនៅខេត្តកណ្តាល ពេលនេះសមត្ថកិច្ចចាប់ខ្លួនបានហើយ

    កណ្តាល​ ៖ យោង​តាម​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា ជនដែលធ្វើសកម្មភាពឆក់កាបូប បណ្តាលឱ្យក្មេងស្រីម្នាក់ដួលចូលក្រោមរថយន្ដ ហើយត្រូវរថយន្ដកិនស្លាប់ នៅស្រុកស្អាង ខេត្តកណ្ដាល ត្រូវសមត្ថកិច្ចបង្ក្រាបបានហើយ។

    យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា កិច្ចប្រតិបត្ដិការស្រាវជ្រាវបង្ក្រាប កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង បានធ្វើការឃាត់មុខសញ្ញាដែលធ្វើសម្មភាពឆក់កាបូប។

    ជនសង្ស័យចំនួន០២នាក់​ ឃាត់ខ្លួនបានម្នាក់មានឈ្មោះ សុខខឿន ស៊ីផាត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ជាអ្នកធ្វើសកម្មភាពឆក់កាបូប និង ម្នាក់ទៀតរត់គេចខ្លួន។ ចំពោះជនសង្ស័យដែលគេចខ្លួន សមត្ថកិចកំពុងបន្តស្រាវជាវដើម្បីឃាត់ខ្លួន ចាត់ការតាមនីតិវិធី៕

    ប្រភព៖ Pu Ja

    Share This Post: