ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផូស៊ីលឆ្អឹងដាយណូស័រដំបូងនៅកម្ពុជា ស្ថិតនៅក្នុងអម្បូរ Sauropod Dinosaur រកឃើញនៅខេត្តកោះកុង

    BY Khmernote Media November 21, 2022
    ផូស៊ីលឆ្អឹងដាយណូស័រដំបូងនៅកម្ពុជា ស្ថិតនៅក្នុងអម្បូរ Sauropod Dinosaur រកឃើញនៅខេត្តកោះកុង

    យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ផូស៉ីលឆ្អឹងដាយណូស័រ ត្រូវបានរកឃើញនៅតំបន់ការពារធម្មជាតិកោះប៉ោ ក្នុងដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

    ផូស៊ីលនេះគឺជាឆ្អឹងស្មងជើងខាងឆ្វេងរបស់ដាយណូស័រមួយប្រភេទ មានប្រវែង៧០ស.ម និងទទឹង២០ស.ម ដែលអាចមានអាយុកាល ៦៥លាន-១៩០លានឆ្នាំមុន។ នេះជាផូស៊ីលឆ្អឹងសត្វដំបូងគេដែលរកឃើញនៅកម្ពុជា។

    តាមរយៈផែនទីភូគព្ភសាស្ត្រ តំបន់ដែលបានប្រទះឃើញផូស៊ីលឆ្អឹងសត្វនេះ មានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំមុន) មានន័យថា វាអាចមានទំនាក់ទំនង នឹងសត្វដែលរស់នៅក្នុងពេលដាយណូស័រនៅមានជីវិត។ គម្រោងនេះមានការចុះពិនិត្យដល់ទីតាំងដោយក្រុមជំនាញអន្តរជាតិ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន Ministry of Environment Royal University of Fine Arts – សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ៕

    ប្រភព៖ Ministry of Environment

    Share This Post: