សិល្បៈ
សោកស្តាយ! តួអង្គ Power Rangers ពណ៌បៃតង បានទទួលមរណៈភាពហើយក្នុងវ័យ៤៩ឆ្នាំ
BY Naren
November 21, 2022
ជារឿងគួរឱ្យសោកស្តាយ ដោយតារាសម្តែងលោក Jason David Frank ដែលត្រូវបានស្គាល់ថាជាតួអង្គ Power Ranger ពណ៌បៃតង ក្នុងរឿងភាគ Power Rangers ឆ្នាំ១៩៩៣ ពេលនេះលោកបានទទួលមរណៈភាពហើយក្នុងអាយុ៤៩ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន TMZ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

TMZ រាយការណ៍ថា លោក Frank បានទទួលមរណភាពនៅរដ្ឋតិចសាស់ នៅថ្ងៃអាទិត្យ ខណៈមូលហេតុនៃការស្លាប់មិនទាន់ត្រូវបានរាយការណ៍ឱ្យដឹងនៅឡើយ។ ទោះជាយ៉ាងណាមានរបាយការណ៍ជាច្រើនបង្ហាញថា Frank បានស្លាប់ដោយសារការធ្វើអត្តឃាត៕



ប្រភព៖ TMZ