ជនសង្ស័យមានគ្នា ៣នាក់ បានធ្វើសកម្មភាពឆក់ខ្សែក ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ២នាក់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១១ និង១០នាទី មានករណីលួច(ឆក់ខ្សែក) ជនសង្ស័យមានគ្នា ០៣នាក់ បានចេញធ្វើសកម្មភាពឆក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ២នាក់រួមមាន៖

១.ឈ្មោះ គង់ ផានីត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២.ឈ្មោះ ហៀង សុខហៀង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆក់ខ្សែកនៅចំនុចផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកបក្សពួកម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ កំពុងឃុំខ្លួននៅអធិការខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តបន្តតាមនីតិវិធីច្បាប់ ៕




