ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ដល់ព្រះរាជអាជ្ញា ១១១រូប

    BY Khmernote Media November 26, 2022
    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ដល់ព្រះរាជអាជ្ញា ១១១រូប

    រាជធានីភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ទ្រង់បានត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្ដិ និងថ្នាក់ នៃក្របខណ្ឌព្រះរាជអាជ្ញា ប្រចាំឆ្នាំ២០២២ ដល់ព្រះរាជអាជ្ញា ១១១រូប ដែលបានដំឡើងឋានន្តរស័ក្តិ និងថ្នាក់នេះមាន៤កម្រិតរួមមាន៖

    ព្រះរាជអាជ្ញា ៤០រូប ត្រូវបានដំឡើងថ្នាក់ក្នុងឋានន្តរស័ក្តិឧត្តមព្រះរាជអាជ្ញា, ព្រះរាជអាជ្ញា ១០រូប ត្រូវបានដំឡើងថ្នាក់ពីឋានន្តរស័ក្តិវរៈព្រះរាជអាជ្ញា មកជាឋានន្តរស័ក្តិឧត្តមព្រះរាជអាជ្ញា, ព្រះរាជអាជ្ញា ៥៤រូប ត្រូវបានដំឡើងថ្នាក់ ក្នុងឋានន្តរស័ក្តិវរៈព្រះរាជអាជ្ញា និងព្រះរាជអាជ្ញា ៧រូប ត្រូវបានដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ពីឋានន្តរស័ក្តិអនុព្រះរាជអាជ្ញា មកជាឋានន្តរស័ក្តិវរៈព្រះរាជអាជ្ញា៕

    Share This Post: