ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ប្រកាសបិទមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង ជាបណ្ដោះអាសន្ន ដើម្បីឱ្យមន្ដ្រីជំនាញធ្វើការស្រាវជ្រាវបន្ថែម

    BY Naren November 29, 2022
    ក្រសួងសុខាភិបាល ប្រកាសបិទមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង ជាបណ្ដោះអាសន្ន ដើម្បីឱ្យមន្ដ្រីជំនាញធ្វើការស្រាវជ្រាវបន្ថែម

    (កំពង់ស្ពឺ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តី​សម្រេច​ ស្តីពីការបិទបណ្តោះអាសន្នមន្ទីរសំរាកព្យាបាល ដើមអង្រ្គង ដែលមានទីតាំងនៅបណ្តោយផ្លូវជាតិលេខ៣ ក្នុងឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺរបស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ជាអ្នកទទួលខុសត្រូវ ដើម្បីសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ពីហេតុការណ៍ដែលបណ្តាលមកពីករណីរំលូតកូនស្លាប់ក្នុងផ្ទៃតាមច្បាប់ជាធរមាន។

    សូមរំលឹកថាស្ដ្រីដែលបានទៅរំលូតកូនស្លាប់ក្នុងផ្ទៃ នៅមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង ហើយវិវឌ្ឍន៍ទៅរកស្ថានភាពធ្ងន់ធ្ងរនោះ កំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត៕

    Share This Post: