ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បង្ហាញពីលទ្ធផលស្រាវជ្រាវ ករណីរំលូតគភ៌បាត់បង់ជីវិតក្នុងផ្ទៃអាយុ១៨សប្តាហ៍ ហើយប៉ះពាល់ដល់ម្ដាយ នៅមន្ទីរសម្រាកព្យាបាលដើមអង្រ្កង (ព្រៃទទឹង) ខេត្តកំពង់ស្ពឺ

BY
srey nuch
December 1, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរំលូតគ៌តស្លាប់ក្នុងផ្ទៃអាយុ១៨សប្ដាហ៍ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង (ព្រៃទទឹង) ស្ថិតក្នុងភូមិលៀក ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្រោយពីទទួលបានព័ត៌មានតាមការចុះផ្សាយក្នុងបណ្ដាញព័ត៌មានសង្គម ស្ដីពីមានហេតុការណ៍រំលូតគ៌ភក្នុងផ្ទៃស្ត្រីដែលមានឈ្មោះ សឿន ស្រីអូន អាយុ ២២ឆ្នាំ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង (ព្រៃទទឹង) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិលៀក ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្លាមៗនោះ ក្រសួងសុខាភិបាលបានចាត់បញ្ចូន ក្រុមការងារបច្ចេកទេសរបស់ក្រសួង ដោយរួមសហការជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត កំពង់ស្ពឺ ចុះពិនិត្យស្រាវជ្រាវករណីកើតហេតុបណ្តាលមកពីការរំលូតគ៌ភក្នុងផ្ទៃស្ត្រីខាងលើ ដែលក្រសួងសុខាភិបាលសូម បញ្ជាក់ជូនថា៖

ក្រសួង មានការសោកស្តាយជាពន់ពេកនូវហេតុការណ៍រំលូតគ៌ភក្នុងផ្ទៃអាយុ ១៨សប្តាហ៍ របស់ស្ត្រីដែលមាន ឈ្មោះខាងលើ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ដោយមន្ទីរសម្រាកព្យាបាលនេះ មានការធ្វេសប្រហែស បានអនុញ្ញាត ឱ្យឆ្មបដែលមានការបណ្តុះបណ្ដាលចេញជាឆ្មបមែន តែឆ្មបរូបនេះ នៅមិនទាន់ទទួលបានការបណ្តុះបណ្តាលបន្ថែមស្តីពីការ រំលូតគ៌ភនៅឡើយ ដែលការអនុវត្តនេះខុសពីបច្ចេកទេសគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការ ណែនាំបច្ចេកទេសពីមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងបទដ្ឋានគតិយុត្តនានារបស់ក្រសួង និងពីគណៈវិជ្ជាជីវៈឆ្មប។

បច្ចុប្បន្ននេះ ស្ត្រីរងគ្រោះកំពុងតែសម្រាកព្យាបាល និងជួយសង្គ្រោះអាយុជីវិត ដោយយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកាល់ម៉ែត និងដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ជួយគាំទ្រដល់ការព្យាបាលទាំងស្រុងពីសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផងដែរ។

សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតរបស់ ក្រសួងសុខាភិបាល ដូចខាងក្រោម៖

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

Share This Post: