សិល្បៈ

អ្នកនាង ស្រីអូន ឆ្លើយតបបែបនេះ ក្រោយមានអ្នករិះគន់រឿងផ្សព្វផ្សាយល្បុក្កតោ

BY
Naren
December 10, 2022

(ភ្នំពេញ)៖ អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ អ្នកនាង ស្រីអូន ដែលមហាជនតែងតែឃើញអ្នកនាងចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីហ្វឹកហាត់ ផ្សព្វផ្សាយល្បុក្កតោខ្មែរ ឱ្យកាន់តែទូលំទូលាយ។ ថ្មីៗនេះអ្នកនាងបានធ្វើការឆ្លើយតបនឹងការរិះគន់ពីអ្នកលេងហ្វេសប៊ុកម្នាក់ ដែលបាននិយាយថាមិនដែលឃើញហាត់ក្បាច់គុនសោះ ស្រាប់តែទៅជាអ្នកក្បាច់គុនកំពូលតំណាងប្រទេស។ អ្នកនាងស្រីអូន បាន សរសេររៀបរាប់ថា៖ «បេីសិនជាក្រុមខ្ញុំធ្វេីឱ្យបងៗមិនសប្បាយចិត្ត ពួកខ្ញុំសុំធ្វេីការសុំទោសបងៗផង ខ្ញុំមិននឹកស្មានថាក្រុមខ្ញុំផ្សព្វផ្សាយល្បុក្កតោតែបែរជាធ្វេីឱ្យក្រុមបងខ្មាស់បរទេសចឹងសោះ។ តេីក្រុមខ្ញុំត្រូវបញ្ឈប់ផ្សព្វផ្សាយល្បុក្កតោ? នៅរកសុីធម្មតា?គិតតែក្រពះខ្លួនឯង កុំគិតវប្បធម៌ជាតិ? បងប្រុសគាត់ថាចំណាយលុយតិចតួចបានលុយគុណដប់! បងដឹងហេីយថាការផ្សព្វផ្សាយអ្វីមួយគឺត្រូវការចំណាយលុយច្រេីនណាស់ ទំរាំល្បីល្បាញអោយគេស្គាល់ បេីខ្ញុំគិតតែផ្សព្វផ្សាយមិនលក់ដូរ ក៏ខ្ញុំមិនអាចមានលទ្ធភាពជួយល្បុក្កតោ៣ឆ្នាំនេះដែរ។ សាច់សហាត់ល្បុក្កតោក៏ខុស?

ម្នាក់ស្រីដែលបងដៀលនេះគាត់ជាតារាសម្ដែង ជាអូតេស ជាតារាស្រីដែលចេះច្រេីនភាសា ថតនៅក្រៅប្រទេសច្រេីន ជាពិសេសថតជាមួយក្រុមហូលីវូត ធ្លាប់ទទួលបានពានពីមហោស្រពអន្តរជាតិ ជាតួស្រីដែលធ្លាប់បានការជ្រេីសរេីសសម្ដែងផ្ទាល់ពីអ្នកស្រី Angelina Jolie ដោយមិនបាច់ Casting។ សម្រាប់ខ្ញុំមានមោទនៈភាពចំពោះគាត់វិញ ព្រោះការហាត់ល្បុក្កតោត្រូវការចំណាយពេលហាត់ ដោយក្ដីស្រលាញ់វប្បធម៌ដែលដូនតាបន្សល់ទេីបយេីងហ៊ានលះបង់។ បងអេីយបងអ្នកធ្វេីចាំតែខុស បេីពួកខ្ញុំមិនធ្វេីអីនៅshopping ប្រហែលមិនបាច់មកឈឺចាប់ជាមួយបងៗទេ។ ខ្ញុំជឿថាបេីបងមានកូនស្រី ក៏បងមានមោទនៈភាពជាមួយកូនស្រីបងខ្លះៗដែលកូនស្រីជាចំណែកជួយវប្បធម៌ មិនមែនចំណែកបំផ្លាញវប្បធម៌។ បញ្ជាក់ក្រុមប្អូនមិនដែលធ្វេីអ្វីដែលលេីសលួសឱ្យខ្លួនបាត់បង់តម្លៃនោះទេ បងអាចតាមដានបាន»៕

Share This Post: