ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ប្រយ័ត្នឲ្យមែនទែន អ្នកចូលចិត្តប្រើប្រាស់ Wifi នៅតាមហាងកាហ្វេ ឬតាមភោជនីយដ្ឋាននានា ប្រយ័ត្ននាំទុក្ខដាក់ខ្លួន

    BY Khmernote Media January 10, 2019
    ប្រយ័ត្នឲ្យមែនទែន អ្នកចូលចិត្តប្រើប្រាស់ Wifi នៅតាមហាងកាហ្វេ ឬតាមភោជនីយដ្ឋាននានា ប្រយ័ត្ននាំទុក្ខដាក់ខ្លួន

    បច្ចប្បន្នកាលនេះ កាលប្រើប្រាស់អ៊ីនធឺណេត គឺមានការពេញនិយមពីស្រទាប់មនុស្សគ្រប់មជ្ឈដ្ឋាន មិនថាជាអ៊ីនធឺណេតនៅផ្ទះ នៅសាលារៀន កន្លែងធ្វើការ ហាងកាហ្វេ ឬក៏តំបន់ណាមួយឡើយ។ អ៊ីនធឺណេត Wifi ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ព័ត៌មានរហ័ស និងប្រើប្រាស់ក្នុងគោលបំណងផ្សេងៗតាមសេចក្តីត្រូវការ តែយើងក៏មិនអាចធ្វេសប្រហែសបានដែរ ព្រោះការប្រើប្រាស់ Wifi អ៊ីនធឺណេតដោយមិនបានប្រុងប្រយ័ត្នវាអាចនាំឲ្យមានបញ្ហាដល់ខ្លួនផ្សេងៗ ដូចជាការលួច Hack យកព័ត៌មាន ឬក៏ការគម្រាមជំរិតយកប្រាក់ជាដើម។

    ជាក់ស្តែងថ្មីៗនេះ យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះសារដាស់តឿនឲ្យប្រុងប្រយ័ត្នដល់បងប្អូនរាល់គ្នា ដែលនិយមប្រើប្រាស់ Wifi នៅតាមទីសាធារណៈ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា « ប្រជាពលរដ្ឋភាគច្រើនតែងតែប្រើប្រាស់វ៉ាយហ្វាយសាធារណៈ (Public Wi-Fi) សឹងតែគ្រប់ពេលវេលានៅហាងកាហ្វេ ភោជនីយដ្ឋាន ព្រលានយន្តហោះ និងទីសាធារណៈមួយចំនួន ដោយមិនបានចាប់អារម្មណ៍ថារាល់ការប្រើប្រាស់ទាំងអស់នេះ អាចនាំមកនូវហានិភ័យផ្សេងៗដូចជាការលួចយកព័ត៌មានផ្ទាល់ខ្លួន (រូបភាព និង ឯកសារ) លេខសម្ងាត់ (Password) និងចែកចាយមេរោគ (Virus Malware)។ ដូច្នេះដើម្បីប្រើប្រាស់វ៉ាយហ្វាយសាធារណៈប្រកបដោយសុវត្តិភាពលោកអ្នកគួរតែ៖

    – បញ្ជាក់ឲ្យប្រាកដថាវ៉ាយហ្វាយដែលបានភ្ជាប់គឺជាវ៉ាយហ្វាយដែលមានប្រភពច្បាស់លាស់
    – ជៀសវាងការចូលទៅក្នុងគណនីសំខាន់ៗដូចជា ធនាគារ iCloud និង Email ជាដើម
    – បិទប្រព័ន្ធវ៉ាយហ្វាយពេលដែលលោកអ្នកពុំត្រូវការប្រើប្រាស់
    – បិទ Network Sharing នៅលើកុំព្យូទ័រដើម្បីជៀសវាងកុំព្យូទ័រដទៃទៀតភ្ជាប់ចូលកុំព្យូទ័ររបស់លោកអ្នក»។ ប្រាកដពិតណាស់ថាយ៉ាងណាយើងគួរមានការប្រុងប្រយ័ត្ន និងគួរគប្បីបង្ការទុកជាមុនជៀសវាងបញ្ហាកើតឡើងនៅពេលក្រោយ។

    អត្ថបទ៖ មេសា

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay