សិល្បៈ

ចូលរួមផ្តល់កម្លាំងចិត្ត​! Miss Universe កម្ពុជា នឹងចេញទៅប្រកួត Miss Universe 2022 នៅឯសហរដ្ឋអាមេរិក នៅចុងខែនេះ

BY
Naren
December 13, 2022

(ភ្នំពេញ)៖ កញ្ញា ហង្ស ម៉ានីតា បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចេញទៅប្រកួត Miss Universe 2022 ដែលនឹងធ្វើឡើងនៅឆ្នាំក្រោយ។ មហាជនមានក្តីសង្ឃឹមថា បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២ នឹងមានលទ្ធផលល្អ ក្រោយពីបានធ្វើការហ្វឹកហាត់នៅប្រទេសហ្វីលីពីន ជាពិសេសកញ្ញាអាចប្រើប្រាស់បាន៤ភាសា គឺភាសាខ្មែរ បារាំង អង់គ្លេស នឹង អេស្ប៉ាញ។

ក្នុងនោះផងដែរកាលពីពេលថ្មីៗនេះ ស្ថាប័ន បវរកញ្ញាចក្រវាលកម្ពុជា ក៏បានប្រកាសថា កញ្ញា ហង្ស ម៉ានីតា បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២ (Miss Universe Cambodia 2022​) នឹងធ្វើការហោះហើរចាកចេញពីប្រទេសកម្ពុជាដើម្បីចូលរួមប្រកួតក្នុងកម្មវិធី Miss Universe 2022 នៅឯសហរដ្ឋអាមេរិក នៅរាត្រី​ថ្ងៃអង្គារ៍ទី២៧ ខែធ្នូ​ ឆ្នាំ២០២២ ខាងមុខនេះ។ ព្រមទាំងសំណូមពរអ្នកគាំទ្រដែលមានបំណង់ចូលរួមផ្តល់កំលាំងចិត្ត​ ដល់កញ្ញាសូមទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ វេលាម៉ោង៧នាទីយប់ផងដែរ។ សូមរំលឹកថា កម្មវិធី បវរកញ្ញាចក្រវាល នឹងធ្វើឡើងនៅទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក ហើយវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣៕

Share This Post: