សិល្បៈ

រំភើបណាស់! អ្នកនាង សឿ សុធារ៉ា ថ្លែងអំណរគុណ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានផ្តល់ថវិកា សម្រាប់ទិញផ្ទះជាជម្រកស្នាក់នៅជាមួយកូនៗ

BY
Khmernote Media
December 12, 2022

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួប និងផ្តល់ជូននូវថវិកាដល់ អ្នកនាង សឿ សុធារ៉ា អតីតតារាសំដែង និងកូនៗ ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយទើបបាត់បង់ម្តាយជាទីស្រលាញ់ដោយរោគាពាធកាលពីពេលថ្មីៗកន្លងមកនេះ ។

ក្នុងឱកាសនោះ អ្នកនាង សឿ សុធារ៉ា បានគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជានិច្ចកាលតែងបានជួយគាំទ្រ និងជួយឧបត្តម្ភជាថវិកា ដល់គ្រួសារអ្នកនាង នៅពេលជួបការលំបាកជាពិសេសក្នុងឱកាសនេះ ឯកឧត្តម បានផ្តល់ថវិកា សម្រាប់ទិញផ្ទះជាជម្រកស្នាក់នៅជាមួយកូនៗ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញលើកទឹកចិត្ត ដល់អ្នកនាង សឿ សុធារ៉ា ត្រូវបន្តប្រឹងប្រែងតស៊ូក្នុងជីវិតបន្តទៀត ដើម្បីមើលថែរក្សាកូនៗ អោយប្រឹងប្រែងសិក្សារៀនសូត្រ មានចំណេះដឹង មានអនាគតល្អ៕

Share This Post: