មួយខែ បុគ្គលិករបស់ក្រុមហ៊ុន Apple បានហៅចេញទៅកាន់លេខសង្គ្រោះបន្ទាន់ 3ដង ដោយសារតែអាគារកញ្ចក់
- March 6, 2018
ទីតាំងថ្មីទំហំយក្សរបស់ក្រុមហ៊ុន Apple ដែលមានឈ្មោះថា Silicon Valley ត្រូវបានគេស្គាល់ថា ជាទីស្នាក់ការកណ្ដាល និងជាកន្លែងបណ្ដុំទៅដោយបច្ចេកវិទ្យា និងក្រុមហ៊ុនដ៏មានឥទ្ធិពលលើពិភពលោក។ ប៉ុន្ដែ ចាប់តាំងពីបើកដំណើរការឲ្យប្រើប្រាស់តាំងពីខែមេសា ឆ្នាំ2017 មក យើងសង្កេតឃើញថា Apple Park ហាក់ដូចជាបង្កគ្រោះថ្នាក់ច្រើន ជាជាងបង្កើនរឿងល្អសម្រាប់ក្រុមហ៊ុន។

កាលពីពាក់កណ្ដាលខែកុម្ភៈ កន្លងទៅនេះ បុគ្គលិករបស់ក្រុមហ៊ុន Apple មួយចំនួនបានទទួលរងរបួស បន្ទាប់ពីដើរចូលទៅក្នុងជញ្ជាំង និងទ្វាកញ្ចក់ក្នុងអាគារដែលមានតម្លៃខ្ទង់ពានលានដុល្លារ។ យោងតាមគេហទំព័រសារពត៌មាន San Francisco Chronicle បានសរសេរថា មានបុគ្គលិករបស់ក្រុមហ៊ុន Apple 3នាក់ហើយដែលបានហៅចេញទៅកាន់លេខសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយពេលកើតមានហេតុការនេះ។
ទោះជាយ៉ាងណា គ្មាននរណាម្នាក់ទទួលរងរបួសធ្ងន់ឡើយ ឯបញ្ហារវាងបុគ្គលិក និងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សនេះ ក៏ពុំមានអ្វីគួរឲ្យបារម្មណ៍ដែរ។ កាលពីថ្ងៃទី02 ខែមករា បុគ្គលិក 2នាក់របស់ក្រុមហ៊ុន Apple ដដែល ក៏បានហៅចេញទៅកាន់លេខសង្គ្រោះបន្ទាន់ 911 ដែរដើម្បីស្វែងរកជំនួយពីពេទ្យ។ បន្ទាប់មក ក្នុងខែដដែល បុគ្គលិកផ្សេងទៀតបានហៅចេញទៅកាន់លេខ 911 បន្ថែមទៀត។
ទាក់ទងទៅនឹងបញ្ហាដែលកើតមានឡើងលើកទីមួយ ត្រូវបានសន្ដិសុខប្រចាំក្រុមហ៊ុន Apple បញ្ជាក់ថា គឺឧប្បត្តិហេតុវេជ្ជសាស្រ្ត។ ក្រោយមក ក្រុមហ៊ុនបានបញ្ជូនរថយន្ដសង្គ្រោះបន្ទាន់មួយភ្លាមៗ ដើម្បីដោះស្រាយស្ថានការ។ សម្រាប់មូលហេតុដែលបណ្ដាលឲ្យបុគ្គលិកនេះរងរបួសបែបនេះ គឺដោយសារតែគេប្រញ៉ាប់រត់ទៅក្នុងអាគារនោះពេក ហើយបណ្ដាលឲ្យក្បាលរបស់គេបុកទៅនឹងកញ្ចក់បណ្ដាលឲ្យចេញឈាម។
សម្រាប់ករណីទីពីរ ក៏មិនខុសពីករណីទីមួយដែរ គឺបុគ្គលិកដែលដើរចូលទៅក្នុងអាគារកញ្ចក់មិនប្រយ័ត្ន បានបណ្ដាលឲ្យបុកក្បាលដូចគ្នា។ ជាការពិតណាស់ អាគារទាំងមូលគឺសាងសង់ឡើងដោយប្រើប្រាស់កញ្ចក់ ដូចនេះ វាពិតជាងាយស្រួលក្នុងការបង្កគ្រោះថ្នាក់។
Fu
ប្រភព៖ idropnews
- Share This Post:






