ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ចិនបានប្រកាសថា បេសកកម្មទៅអឌ្ឍគោលម្ខាងទៀតនៃភពព្រះច័ន្ទ ទទួលបានជោគជ័យជាស្ថាពរ

    BY Khmernote Media January 12, 2019
    ចិនបានប្រកាសថា បេសកកម្មទៅអឌ្ឍគោលម្ខាងទៀតនៃភពព្រះច័ន្ទ ទទួលបានជោគជ័យជាស្ថាពរ

    ចិន៖ ប្រទេសចិនបានប្រកាសកាលពីថ្ងៃសុក្រកន្លងទៅថា បេសកកម្ម Chang’e-4 ដែលបានចុះចតជាលើកដំបូងមិនធ្លាប់មាននៅលើអឌ្ឍគោលម្ខាងទៀតនៃភពព្រះច័ន្ទ គឺជោគជ័យជាស្ថាពរហើយ។ ដោយមានជំនួយពីផ្កាយរណប Queqiao (Magpie Bridge) យន្តដើររក Yutu-2 (Jade Rabbit-2) និងយានអវកាស Chang’e-4 យន្តទាំង៣នេះបានជួយថតរូបគ្នាទៅវិញទៅមក ដើម្បីជាភស្តុតាង។

    រដ្ឋបាលអវកាសជាតិចិន (CNSA) បាននិយាយថា ឧបករណ៍វិទ្យាសាស្ត្រនៅលើការស៊ើបអង្កេតបានដំណើរការបានយ៉ាងល្អ ហើយរូបភាពដែលថតដោយទិន្នន័យស្ទង់មើល និងការរកឃើញត្រូវបានបញ្ជូនត្រឡប់មកកាន់ដីវិញនៅម៉ោង ៤ និង ៤៧នាទី ល្ងាច (ម៉ោងនៅក្រុងប៉េកាំង) កាលពីថ្ងៃសុក្រ រូបភាពនៃយន្តអវកាសបានបង្ហាញនៅលើអេក្រង់ដ៏ធំមួយនៅឯមជ្ឈមណ្ឌលគ្រប់គ្រងអវកាសប៉េកាំង៕

    អត្ថបទ៖ លីដា
    ប្រភព៖ xinhuanet

    Share This Post:
    MPO4D jitutoto mpo4d Mpoplay