ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ផលិតផល iPhone លក់នៅក្នុងប្រទេសចិនបានបន្តធ្លាក់ថ្លៃ បន្ទាប់ពីមានការព្រមានពីការលក់

    BY autoadmin January 12, 2019
    ផលិតផល iPhone លក់នៅក្នុងប្រទេសចិនបានបន្តធ្លាក់ថ្លៃ បន្ទាប់ពីមានការព្រមានពីការលក់

    វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកពីររបស់ប្រទេសចិន JD.com និង Suning កាលពីថ្ងៃសុក្រ បានប្រកាសពីការកាត់បន្ថយតម្លៃនៃម៉ូដែលទូរស័ព្ទ iPhone មួយសប្តាហ៍បន្ទាប់ពីក្រុមហ៊ុន Apple បានរាយការណ៍ពីការខកចិត្តនៃការលក់នៅក្នុងប្រទេសចិន។ ការធ្លាក់តម្លៃបានធ្វើឱ្យប៉ះពាល់ដល់ម៉ូដែលទូរស័ព្ទ iPhone ជាច្រើនដែលរួមមាន iPhone XR 128GB ដែលបានធ្លាក់ថ្លៃ ១,២០០ យ័ន (១៧៨ដុល្លារអាមេរិក) ទៅនឹងតម្លៃដើមរបស់វា។

    គេហទំព័ររបស់វេទិកានេះបានបង្ហាញថា តម្លៃនៃម៉ូដែលនេះបានធ្លាក់ចុះពី ៦,៩៩៩យ័ន (ប្រហែល ១,០០០ដុល្លារអាមេរិក) ទៅ ៦,១៩៩យ័ន (ប្រហែល ៩០០ដុល្លារអាមេរិក) ហើយបើមានការប្រើប្រាស់ប័ណ្ណឥណទាន ៤០០យ័ន អតិថិជនម្នាក់ចំណាយត្រឹមតែ ៥,៧៩៩យ័ន ប៉ុណ្ណោះ។ ក្រុមហ៊ុន JD.com ក៏បានប្រកាសពីការធ្លាក់ចុះនូវតម្លៃពី ៦០០យ័ន ទៅ ៨០០យ័ន សម្រាប់ iPhone 8 និង iPhone 8 Plus ដែលបច្ចុប្បន្ននេះមានតម្លៃ ៣,៩៩៩ យ័ន និង ៤,៧៩៩យ័នផងដែរ។

    ការចុះថ្លៃជាបន្តបន្ទាប់មិនត្រូវបានគេដឹងថា តើវាជាការបញ្ចុះតម្លៃតាមរដូវកាល ឬការចាប់ផ្តើមនៃការធ្លាក់ចុះតម្លៃរបស់ Apple ក្នុងប្រទេសចិននោះទេ។ ចំណែកកាលពីសប្តាហ៍មុនក្រុមហ៊ុន Apple បានខាតបង់ប្រាក់ចំណូល Q1 (ឆមាសទី១) របស់ខ្លួនចំនួន ៨៤ពាន់លានដុល្លារ ពោលគឺទាបជាងការរំពឹងទុករបស់ទីផ្សារ (៩១.៣ពាន់លានដុល្លារ) និងបានធ្លាក់ចុះប្រមាណ ៩ភាគរយ។ យ៉ាងណាមិញក្រុមអ្នកសង្កេតការណ៍ឧស្សាហកម្មបានចាត់ទុកការលក់ធ្លាក់ចុះរបស់ក្រុមហ៊ុន Apple គឺដោយសារគោលនយោបាយកំណត់តម្លៃ និងការប្រកួតប្រជែងដ៏តានតឹងពីយីហោក្នុងស្រុកចិនដូចជា៖ Huawei និង Xiaomi ។

    អត្ថបទ៖ លីដា
    ប្រភព៖ cgtn

    Share This Post: