PR

ឡើងឡូយកប់តែម្ដង! វីដេអូក្រោយឆាកបង្ហាញពីបច្ចេកវិទ្យាកាត់តទំនើបៗ CGI នៅក្នុងស្ពតពាណិជ្ជកម្ម Sting ដែល G-Devith សម្តែងជាមួយនឹងតារាចម្រៀងថៃ Jannine Weigel

BY
Naren
December 24, 2022

ឡើងឡូយកប់តែម្ដង! ធ្លាប់ឃើញតែវីដេអូស្ពតពាណិជ្ជកម្ម ដែលគេកាត់ហើយ ដល់ពេលបានមើលវីដេអូក្រោយឆាក នឹកមិនសរសើរមិនបានទាំងតួថត ទាំងបច្ចេកវិទ្យាកាត់តទំនើបៗ CGI បែប Avatar ឡូយកប់តែម្ដង។ ក្នុងវីដេអូដែលមានរយៈពេល ៣នាទី ឃើញតែលោក G-Devith រត់ដឹកដៃJannine Weigel ជាមួយនឹងផ្ទាំងសំពត់បៃតងទេ ប៉ុន្តែបើប្រៀបធៀបទៅនឹងវីដេអូសម្រេច គឺប្លែកគ្នាខ្លាំងណាស់។

តាមរយៈវីដេអូក្រោយឆាកនេះដែរ លោក G-Devith និង កញ្ញា Jannine Weigel បានបង្ហាញក្តីរំភើបថា ស្ពតពាណិជ្ជកម្ម Sting Metaverse ពិតជាផ្តល់នូវបទពិសោធន៍ថ្មី ហើយប្លែក ជាមួយនឹងការថតស្ពតពាណិជ្ជកម្មបែបបច្ចេកវិទ្យានៃពិភព Metaverse ។

កញ្ញា Jannine Weigel បញ្ជាក់ថា កញ្ញារំភើបតាំងពីបានមើលអត្ថបទស្ពតពីដំបូង ព្រោះស្ពតពាណិជ្ជកម្ម Sting Metaverse ថ្មីនេះ នឹងនាំអ្នកទាំងអស់គ្នាចូលទៅក្នុងពិភពមួយផ្សេងទៀត ដែលធ្វើឲ្យយើងមានថាមពលអស្ចារ្យ និងភាពរីករាយពិសេស នៅក្នុងពិភព Metaverse ។

ទោះជាការចំណាយពេលថតយូរ និងជួបឈុតលំបាកៗច្រើន ក៏តួអង្គឯកទាំងពីរដួងរីករាយសហការគ្នាខំប្រឹងជម្នះធ្វើបានយ៉ាងល្អ ដើម្បីបង្ហាញនូវទស្សនីយភាពល្អប្លែកអារម្មណ៍ក្នុងការទស្សនាវីដេអូស្ពតពាណិជ្ជកម្មបែបច្ចេកវិទ្យា CGI ដែលអ្នកគ្រប់គ្នាកម្របានឃើញសម្រាប់តំបន់អាស៊ីអាគ្នេយ៍។

ជាមួយគ្នានេះ តួអង្គទាំងពីរក៏បានអរគុណដល់ ក្រុមហ៊ុន Sting ដែលបានវិនិយោគធំក្នុងការផលិតនូវវីដេអូស្ពតដ៏អស្ចារ្យមួយនេះកើតឡើង ដើម្បីនាំមកនូវអ្វីថ្មីៗនិងភាពរីករាយប្លែកអារម្មណ៍ជូនដល់អ្នកអតិថិជន ក៏ដូចជាអ្នកគ្រប់គ្នា ហើយក៏នឹងបន្តផ្តល់នូវភាពរំភើបដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងពេលឆាប់ៗនេះ៕

Share This Post: