ខ្មែរណូត

ស្វែងរក

  • PR

    ពីព្រឹត្តិការណ៍ឆ្លងឆ្នាំ ៣ទីតាំងសំខាន់ៗ ដែលលោកអ្នកមិនអាចខកខានបាន

    BY Naren December 30, 2022
    ពីព្រឹត្តិការណ៍ឆ្លងឆ្នាំ ៣ទីតាំងសំខាន់ៗ ដែលលោកអ្នកមិនអាចខកខានបាន

    បន្ទាប់ពីជោគជ័យផ្ទួនៗ ពីព្រឹត្តិការណ៍ GANZBERG Uber concert តាមបណ្តាខេត្តទូទាំងប្រទេសជាច្រើនមក GANZBERG នឹងរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំបីទីតាំងសំខាន់ៗ ទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង អ្នកលឿង ខេត្តព្រៃវែង GANZBERG Uber Coundown 2023 ឱ្យសមជាមួយរាត្រីដ៏សប្បាយរីករាយ ដែលមនុស្សម្នាជាច្រើនកំពុងទន្ទឹងរង់ចាំ ស្រែកហ៊ោរកញ្ជ្រៀវអបអរសាទរឆ្លងឆ្នាំថ្មី ២០២២ ចូល ២០២៣។

    ព្រឹត្តិការណ៍ការប្រគំតន្ត្រីនេះនឹងបើកឱ្យទស្សនិកជនចូលរួមទស្សនាដោយសេរីចាប់ពីថ្ងៃទី៣០ ខែធ្នូ ដល់ថ្ងៃទី៣១ ខែធ្នូ តទៅ ហើយក៏មានការចាក់ផ្សាយបន្តបន្តផ្ទាល់ផងដែរនៅលើកញ្ចក់ទូរទស្សន៍បាយ័ន ហង្សមាស PNN ព័ត៌មាន ចាប់ពីម៉ោង ៨ល្ងាច តទៅនៅរាត្រីឆ្លងឆ្នាំថ្ងៃទី៣១ ខែធ្នូ រហូតដល់ពាក់កណ្តាលអធ្រាតឯណោះ។

    តារាចម្រៀងប្រជាប្រិយលំដាប់ជួរមុខប្រចាំប្រទេស ជាច្រើនរូប និង លោក MATTEO ម្ចាស់បទ PANAMA ដែលមាន VDO Dance cover ច្រើនជាងគេនៅលើពិភពលោក នឹងមកជួបជុំគ្នាបង្ហាញវត្តមានរបស់ខ្លួន ដើម្បីមកអង្រួនឆាកតន្រ្តីក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំដ៏ធំអស្ចារ្យមិនធ្លាប់មាននេះហើយក៏នឹងមានការបាញ់កាំជ្រួចអបអរសាទរនៅពាក់កណ្តាលអធ្រាតឆ្លងចូលឆ្នាំ ២០២៣ ផងដែរ។

    ឆ្នាំនេះមានអ្នកកាន់ដៃមើលកាំជ្រួចហើយឬនៅ? ណាត់មនុស្សពិសេស ចូលរួមព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏រំភើបរីករាយនៃព្រឹត្តិការណ៍ឆ្លងឆ្នាំដ៏ធំបំផុត GANZBERG Uber Countdown 2023!

    Share This Post: