PR

ដំណើរការក្បួនរទេះការ៉េមវ៉លស៍

BY
Liny Chan
January 6, 2023

ក្បួនរទេះការ៉េមវ៉លស៍បានធ្វើការទាក់ទាញចំណាប់អារម្មណ៍អតិថិជនកម្ពុជាគ្រប់វ័យតាមរយៈការតុបតែងរទេះពណ៌ក្រហមនិងកងបង្វិលជាប់រទេះដែលជាការរំលឹកឡើងវិញនូវអនុស្សាវរីយ៍ពីកុមារភាពជាមួយនឹងការភ្លក្សរសជាតិការ៉េមវ៉លស៍ជាច្រើនមុខ និងបង្កើតអនុស្សាវរីយ៍ថ្មីសម្រាប់កុមារដែលមិនធ្លាប់បានឃើញរទេះការ៉េមពីមុនមក។ ក្នុងរយៈពេល៤ខែមកនេះ ក្បួនរទេះការ៉េមវ៉លស៍ចំនួន២០បានធ្វើដំណើរទៅកាន់ ១៧ទីតាំងក្នុង រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលនាំយកអនុស្សាវរីយ៍ល្អៗ លេងហ្គេមងាយៗ ដើម្បីឈ្នះរង្វាន់ ការថតរូបលេងកំសាន្ត ញ៉ាំការរ៉េមវ៉លស៍ជាច្រើនរសជាតិ និងជួបថតរូបលេងជាមួយ influencers ដូចជា LIN VEE, DAVID, SOY SENGHOUR ផងដែរ។

អតិថិជនដែលចូលរួមបានបង្ហាញអារម្មណ៍ថា៖ គាត់ពិតជានឹកដល់វ័យកុមារភាពរបស់ពួកគាត់ដែលធ្លាប់រត់តាមរទេះការ៉េម ពេលបានឃើញក្បួនរទេះការ៉េមរបស់យើង។ រីឯប្អូនៗកុមារបានបង្ហាញអារម្មណ៍រំភើបរីករាយជាមួយនឹងក្បួនរទេះការ៉េមដែលពួកគាត់មិនធ្លាប់ឃើញពីមុនមក។ អតិថិជនភាគច្រើនក៏បានបង្ហាញនូវចំណាប់អារម្មណ៍ថា៖ ការ៉េម វ៉លស៍មានរសជាតិឆ្ងាញ់មានច្រើនជម្រើស តម្លៃក៏សមរម្យ ហើយអ្វីកាន់តែពិសេសទៀតនោះគឺក្បួនរទេះការ៉េមវ៉លស៍ជួយបង្កើនភាពងាយស្រួលក្នុងការទិញការ៉េមគ្រប់ទីកន្លែង និងឆាប់រហ័ស។ ក្នុងនោះអតិថិជនរបស់ វ៉លស៍ ជាច្រើនរូបបានធ្វើការស្នើសុំឱ្យក្រុមហ៊ុនយូនីលីវើ ក៏ដូចជា ការ៉េម វ៉លស៍ បន្តកម្មវិធីក្បួនរទេះការ៉េមនេះដំណើរការកាន់តែយូរ ឬធ្វើកម្មវិធីនេះជាប់រហូតទៅ។ ជាមួយគ្នានោះផងដែរ influencer SOY SENGHOUR បានបង្ហាញចំណាប់អារម្មណ៍ថា «ខ្ញុំពិតជារំភើបរីករាយជាខ្លាំងដែលបានជួបអ្នកគាំទ្ររបស់ខ្ងុំ និងបានញ៉ាំការ៉េម វ៉លស៍ លេងហ្តេម ព្រមទាំងថតរូបអនុស្សាវរីស៍ជាមួយគ្នាថែមទៀត»។

ប្រធានផ្នែកទីផ្សាររបស់ការ៉េមវ៉លស៍ បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលបានចូលរួមក៏ដូចជាគាំទ្រកម្មវិធីក្បួនរទេះការ៉េមវ៉លស៍ក្នុងការរំលឹកឡើងវិញនូវអនុស្សាវរីយ៍ពីកុមារភាព និងបង្កើតអនុស្សាវរីយ៍ថ្មីសំរាប់កុមារជំនាន់ក្រោយជាមួយនឹងការលេងហ្គេមងាយៗ ព្រមទាំងការជួបជុំញ៉ាំការ៉េមគ្រប់ទីកន្លែង។ គាត់បានបន្តទៀតថា៖ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ការ៉េមវ៉លស៍ នឹងបន្តក្បួនរទេះការ៉េមនេះជាបន្តទៀតក្នុងឆ្នាំ ២០២៣ ដែលយើងនឹងបន្ថែម ២០រទេះទៀតសម្រាប់ធ្វើដំណើរទៅកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ ផងដែរ៕

Share This Post: