បច្ចេកវិទ្យា

ចិនកំពុងសាកល្បងចំណតរថយន្តដ៏ទំនើបមួយ ដែលអាចជួយសន្សំសំចៃទីកន្លែចតបានច្រើនបំផុត

BY
Khmernote Media
January 21, 2019

ចិន៖ ទីក្រុង Chongqing ប្រទេសចិន កំពុងតែធ្វើការសាកល្បងនូវចំណតសម្រាប់ចតរថយន្តដ៏ទំនើបមួយ ដែលអាចជួយសន្សំសំចៃទីកន្លែងចតបានច្រើនបំផុត។ ចំណតទំនើបនេះអនុញ្ញាតឲ្យអ្នកបើកបរគ្រប់រូប អាចបើករថយន្តដាក់លើបន្ទះដែក ដែលគេបានរៀបចំទុកមួយ ហើយបន្ទះដែកនោះអាចងើបឡើង និងខិតមកមួយចំហៀង ហើយវិធីនេះគឺអាចជួយឲ្យគេចំណេញកន្លែងសម្រាប់ចតរថយន្តបានយ៉ាងច្រើន។ យ៉ាងណាក្តី ចំណតថ្មីនេះកំពុងតែស្ថិតនៅក្នុងការសាកល្បងសិន មិនទាន់សម្រេចឲ្យប្រើប្រាស់ជាផ្លូវការឡើយទេ ហើយក្នុងករណីដែលវាគ្មានផលប៉ះពាល់អ្វីនោះទេ ចំណតនេះនឹងត្រូវបានគេដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងបង្កើតជាច្រើនកន្លែងបន្ថែមទៀតពេញប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខនេះ។ លោកអ្នកអាចទស្សនាចំណតទំនើបនេះ ដូចក្នុងវីដេអូខាងក្រោម៖

អត្ថបទ៖ ភក្តី

ប្រភព៖ shanghaiist

Share This Post: