ឈីន រតនៈ ចេញសម្តែងលើកដំបូងក្នុងនាមតួឯក
- BY
- Liny Chan
- January 23, 2023
តារាចម្រៀងកំពុងពេញប្រជាប្រិយ ឈីន រតនៈ កំពុងតែល្បីពេញសាច់ខាងបទចម្រៀង ដែលភាគច្រើនសុទ្ធតែទទួលបានការគាំទ្រយ៉ាងផុសផុលរាល់បទចម្រៀងរបស់នាងដែលបានចេញ។

ចូលដើមឆ្នាំ 2023 នេះ ស្រាប់តែ ឈីន រតនៈ សាងភាពភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ ដោយនាងបានចេញសម្តែងរឿងជាលើកដំបូងបំផុតក្នុងឋានៈជាតួឯក។

រឿង ព្រលិតលំចង់ ជារឿងភាគថ្មីមួយដែលកំពុងតែត្រៀមចាក់ផ្សាយជូនទស្សនាក្នុងសប្តាហ៍ក្រោយនេះ ហើយ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV រៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ម៉ោង 7-8យប់៕







- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






