ORIGINAL WOOD ប្រេនទឹកអប់ថ្មីជាមួយក្លិនដែលមិនធ្លាប់មានពីមុនមកបានសម្ពោធជាផ្លូវការហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយ DSQUARED2
- BY
- Liny Chan
- January 26, 2023
ព្រឹត្តិការណ៍សម្ពោធទឹកអប់ថ្មីពី Dsquared2 ORIGINAL WOOD EDP ដែលជាប្រេនមកពីប្រទេសអុីតាលី ពិតជាទទួលបានការសរសើរពីសំណាក់អ្នកចូលរួមទាំងអស់ ដូចជា តារាល្បីៗ អតិថិជន និង អ្នកសារព័ត៌មាន ដែលធ្វើឡើងនៅ il forno រាជធានីភ្នំពេញ។

ការចាប់ផ្តើមនៃព្រឹត្តិការនេះនៅក្នុងឆ្នាំ 2023 ដោយមានការដាក់បង្ហាញទឹកអប់ Dsquared2 collections ជាមួយការតុបតែងដ៏អស្ចារ្យរបស់ DSQUARED2 នៅ il forno ក្នុងរយៈពេល 1 សប្តាហ៍ពេញ ដែលធ្វើអោយបរិយាកាសនៅទីនេះកាន់តែប្លែកអារម្មណ៍ និង រ៉ូមែនតិចបែបអុីតាលីផ្ទាល់តែម្ដង។


នៅពេលល្ងាច ភ្ញៀវទាំងអស់បានមកទស្សនាការដាក់បង្ហាញប្រភេទទឹកអប់នីមួយៗក៏ដូចជាការសាកល្បងជាមួយនឹងក្លិននៃទឹកអប់ទាំងនេះផងដែរ។ ដែលនៅក្នុងនោះដែលមាន eau de parfum ថ្មីសម្រាប់បុរស ដែលយើងអោយអត្ថន័យនៃក្លិនទឹកអប់នេះ“ Characteristic of wood “ (លក្ខណៈបែបឈើ) ពីព្រោះឈើមានសភាពរឹងមាំ ក៏ដូចជាទឹកអប់នេះដែលបង្កើតឡើងអោយត្រូវនិង បុគ្គលិកលក្ខណៈរបស់បុរស។ ដូចនេះ Wood original តំណាងអោយការជឿរជាក់ និងភាពឆ្លាតវ័យនៃបុរសក្នុងយុគសម័យថ្មី ជាមួយនឹងរចនាសម្ព័នដ៏ស្មុគស្មាញដែលធ្វើឱ្យវាប្លែកខុសពីទឹកអប់ផ្សេងៗ និងមិនអាចកាត់ថ្លៃបាន។


អត្ថន័យមួយទៀតនៃក្លិនទឹកអប់នេះគឺសំដៅទៅលើបុគ្គលដែលមានគោលដៅច្បាស់លាស់ មានភាពច្នៃប្រឌិត និងស្វែងរកអ្វីដែលកំណត់អត្តសញ្ញាណរបស់ខ្លួនឯង

ORIGINAL WOOD ទឹកអប់បុរសថ្មីបង្កើតដោយ dsquared2 គឺជាទឹកអប់ដែលបង្កើតឡើងដោយធាតុផ្សំនៃធម្មជាតិ ដែល Top notes មានក្លិនប្រហើរដូចស្លឹកពណ៍ស្វាយ ( violet leaf ) និង Guatemalan Cardamom ដែល Middles notes មានក្លិនដូច រុក្ខជាតិ silver fir លាយជាមួយcedarដែលមានក្លិនបែបឈើៗ និង Haitian Vetiver រីឯ base notes វិញមានក្លិនបែបជីអង្កាមដែលផ្សំចេញពី patchouli និង Vegetal amber ដែលមានក្លិនប្រហើរៗបែបផ្អែម។
មកសាកល្បងក្លិនទាំងអស់គ្នានៅទីតាំងខាងក្រាមនេះបាន ៖
Aeon Mall Phnom Penh
Aeon sensok city
Aeon Mean Chey
TK avenue

- Share This Post:






