លម្អិតករណីអគ្គិភ័យ ឆាបឆេះនៅចំណុចភោជនីយដ្ឋានមួយកន្លែង ស្ថិតនៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ក្នុងនោះមានមនុស្សចំនួន ២នាក់បាត់បង់ជីវិត និងរបួសម្នាក់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងលម្អិតករណីអគ្គិភ័យ នៅវេលាម៉ោង ១០៖៤៥ នាទីព្រឹក ថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុច ភោជនីយដ្ឋានឈ្មោះកន្លែងថី្ម ផ្លូវ១៣៨ ក្រុម៤១ ភូមិ២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ហុក ទ្រី ភេទ ប្រុស អាយុ ៣១ឆាំ្ន សញ្ជាតិ ខែ្មរ មុខរបរ ម្ចាស់ហាង។

+ មូលហេតុ: បណ្តាលមកពីជាងផ្សារដែកបង្កជាអគ្គិភ័យតែម្តង ។
– ប្រភេទសំណង់: ថ្មបេងតុងប្រក់សង្ក័សីទំហំ ២០ម៉ែត្រ X ១៩ម៉ែត្រ ។
– ខូចខាតសម្ភារៈ ម៉ូតូចំនួន ០២ គ្រឿង សម្ភារក្នុងហាងមួយចំនួននឹងពុំបណ្ដាលអោយឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
– ស្លាប់មនុស្ស : ចំនួន ០២ នាក់ ។
– របួសមនុស្ស: ចំនួន ០១ នាក់ ។
+ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ០៩ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៩ រថយន្ត ស្មើរនឹង ៣៦ ម៉ែត្រគូប ។
– រថយន្តជំនួយអន្តរាគមន៍:
– រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើរនឹង ០៦ ម៉ែត្រគូប ។
– រថយន្តទីក្រុងនរាចំនួន ០២ គ្រឿង មិនបានប្រើប្រាស់ទឹក ។
– រថយន្តទីក្រុងអូឡាំព្យាចំនួន ០២ គ្រឿង មិនបានប្រើប្រាស់ទឹក ។
– ពន្លត់ចប់ : នៅម៉ោង ១២៖០០ នាទីថៃ្ងត្រង់ នាថ្ងៃខែឆ្នាំដដែល ៕














ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ