ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ លួចត្រង់ស្វូអគ្គិសនីរបស់រដ្ឋ ស្ថិតនៅក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់

    BY Khmernote Media February 1, 2023
    សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ លួចត្រង់ស្វូអគ្គិសនីរបស់រដ្ឋ ស្ថិតនៅក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់លោក Huy Bunleng នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា នគរបាលបង្ក្រាបក្រុមចោរលួចត្រង់ស្វូអគ្គិសនីរបស់រដ្ឋ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដកហូតវត្ថុតាងពាក់ពន្ធ័មួយចំនួនបញ្ជូនទៅផ្តន្ទាទោស។

    លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យក្រុមការងារដឹងថា នៅរសៀលថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២៣ថា ជនសង្ស័យត្រូវបាននគរបាលមូលដ្ឋានឃាត់ខ្លួន ពេលកំពុងធ្វើសកម្មភាព វេលាម៉ោងជាង១យប់រំលងអធ្រាត្រចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចអូរត្រាវ ស្ថិតក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

    ជនសង្ស័យរួមមាន៖
    ១.ឈ្មោះ សុខ រ៉េត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ។
    ២.ឈ្មោះ សុខ ចាន់ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
    ៣.ឈ្មោះ សុខ ចាន់ធឿន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង០៣នាក់ មានទីលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ៕

    ប្រភព៖ Huy Bunleng News

    Share This Post: