សូមប្រុងប្រយ័ត្ន! វីដេអូស្ដែងៗថតជាប់ ក្រុមចោរឆក់ទូរស័ព្ទអ្នកដំណើរកំពុងជិះម៉ូតូកង់បី នៅម្តុំអាងទឹកអូឡាំពិក
- BY
- srey nuch
- February 4, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកឈ្មោះ Hea Khy Hsk បានបង្ហោះវីដេអូតាមរយៈកាមេរ៉ាសុវត្ថិភាព ពីសកម្មភាពក្រុមចោរមួយក្រុម ជិះម៉ូតូមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1JX-2213 បានធ្វើសកម្មភាពយ៉ាងជំនាញ ឆក់ទូរស័ព្ទអ្នកដំណើរកំពុងជិះក្នុងម៉ូតូកង់បី (ផាស់អាប់) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៦៖១៨នាទី នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងគណនីហ្វេសប៊ុកខាងលើនោះផ្ទាល់ បានសរសេររៀបរាប់ថា៖ “សកម្មភាពចោរឆក់ទូរស័ព្ទមុខឡានខ្ញុំច្បាស់ៗហ្មង ស្លាកលេខក៏ច្បាស់ បញ្ជាក់រូបសន្លឹកដែលមានបងជិះscoopyខ្មៅ ០២នាក់ក្នុងវីដេអូ ហើយដែលគូសរង្វង់ពណ៌ ស គាត់ជាអ្នកដេញតាមក្រោយចាប់ចោរទេ”។ ក្នុងនោះក៏ឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើន បានចែករំលែកជាបន្តបន្ទាប់ផងដែរ និងសូមអំពាវនាវអ្នកដំណើរជិះ ម៉ូតូកង់បី (ផាស់អាប់) សូមមានការប្រុងប្រយ័ត្នខ្ពស់ កុំឱ្យកើតមានដូចករណីខាងលើ ៕
ប្រភព៖ Hea Khy Hsk
- Share This Post: