ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គួរឱ្យរំភើប! លោកជំទាវ អម ដាណា ឧបត្ថម្ភបន្ថែមថវិកាចំនួន ១ពាន់ដុល្លារ ជូនដល់កីឡាករ ព្រំ សំណាង និងកីឡាករម្នាក់ទៀតចំនួន ១ពាន់ដុល្លារ ដែលបានយកឈ្នះគូប្រកួត

    BY Khmernote Media February 6, 2023
    គួរឱ្យរំភើប! លោកជំទាវ អម ដាណា ឧបត្ថម្ភបន្ថែមថវិកាចំនួន ១ពាន់ដុល្លារ ជូនដល់កីឡាករ ព្រំ សំណាង និងកីឡាករម្នាក់ទៀតចំនួន ១ពាន់ដុល្លារ ដែលបានយកឈ្នះគូប្រកួត

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ តាំង គីមឡេង បានបង្ហោះថា លោកជំទាវ Dana Orm បានឧបត្ថម្ភបន្ថែមនូវថវិកាចំនួន១០០០ដុល្លារ ជូនដល់កីឡាករ ព្រំ សំណាង និងបន្ថែម ១០០០ដុល្លារទៀតជូនកីឡាករ ឈ្មោះ អ៉េ ណារ័ត្ន បានយកឈ្នះគូប្រកួត នៅក្នុងប្រទេសថៃ កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ។

    ក្នុងគណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ថា៖ “ពិតជារឿងដ៏គួរឲ្យរំភើប បន្ទាប់ទទួលបានដំណឹងកីឡាករប្រដាល់កម្ពុជាឈ្នះភ្លាម លោកជំទាវ Dana Orm បាន ឧបត្ថម្ភបន្ថែមនូវថវិកាចំនួន១០០០$ជូនដល់កីឡាករ ព្រំសំណាង និង បន្ថែម១០០០$ទៀតជូនកីឡាករ កម្ពុជាម្នាក់ទៀតដែលយកឈ្នះដូចគ្នា ឈ្មោះ អ៉េ ណារ័ត្ន ខ្មែរស្រឡាញ់ខ្មែរ ។”

    សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ Dana Orm បានឧបត្ថម្ភការធ្វើដំណើរទៅប្រកួតរបស់កីឡាប្រដាល់ ព្រំ សំណាង នូវថវិកាចំនួន៥ម៉ឺនបាត គិតជាប្រាក់ (6លានពីសែនសាបសិបប្រាំបួនម៉ឺនរៀល) និងគិតជាប្រាក់ ដុល្លារ(1500$) សូមអរគុណនូវទឹកចិត្តរបស់លោកជំទាវសម្រាប់ ការយកចិត្តទុកដាក់និង មិនដែលទុកចោលនូវការលំបាករបស់កីឡាករណាម្នាក់ ៕

    ប្រភព៖ តាំង គីមឡេង

    Share This Post: