ព័ត៌មានជាតិ

លែងពិបាកទៀតហើយ! តាមរយៈ QR Code ស្តង់ដាសិស្សមិនចាំបាច់ទៅបញ្ជាក់សញ្ញាបត្របាក់ឌុបក៏អាចប្រើជាផ្លូវការបាន

BY
Khmernote Media
February 6, 2023

រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្រនេះ ដោយចូលទៅក្នុង ឆានែលតេលេក្រាម (Telegram Channel) ឈ្មោះ “វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២˝។

តាមរយៈតំណភ្ជាប់ http://t.me/TemporaryBacIICertificate រួចបំពេញព័ត៌មានចាំបាច់មួយចំនួន ឬអាចទៅទទួលយកដោយផ្ទាល់នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត។ ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យប្រើប្រាស់ “វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ដែលមានដាក់ QR Code ស្តង់ដា” ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh”

ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications

Share This Post: