PR

ឆ្ពោះទៅ កាន់បេសកកម្មតន្រ្តី ដ៏ធំបំផុតប្រចាំឆ្នាំ GANZBERG Premium Concert

BY
Liny Chan
February 6, 2023

ក្រុមហ៊ុនស្រាបៀរ GANZBERG ជាក្រុមហ៊ុនស្រាបៀរកម្រិតពិភពលោក ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាកិច្ចបើកទំព័រសម្រាប់ឆ្នាំ២០២៣ GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ការប្រគំតន្រ្តីដ៏កក្រើកដើម្បីចែកជូនទស្សនីយភាពដ៏អស្ចារ្យនៃការសម្ដែងផ្ទាល់របស់តារាចម្រៀងល្បីៗប្រចាំផលិតកម្ម Galaxy Navatra និងការចាប់ដៃគ្នាដំបូងបង្អស់របស់ ឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរះ សេរីមន្ត និងលើឆាកតន្ត្រីតែមួយនិងវត្តមានតារាជួរមុខរបស់ Galaxy រួមមាន ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា លោក សុវត្ថិ មុនីវណ្ណ កញ្ញា អ៊ុក សុវណ្ណារី លោក Nak Fake កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ និងតារារ៉េបលោក K-LA នឹងរួមគ្នាធ្វើឱ្យអ្នកគាំទ្រនិងអ្នកស្នេហាតន្ត្រីដ៏ច្រើនកុះករទទួលបាននូវភាពរីករាយជាមួយនឹងការសម្ដែងដ៏កក្រើកក្នុងរាត្រីដែលមិនអាចបំភ្លេចបាន។

ព្រឹត្តិការណ៍តន្រ្តីទេសចរណ៍ដ៏រំភើបនេះ នឹងធ្វើដំណើរទៅកាន់គ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ជាយុទ្ធនាការដើម្បីអបអរ GANZBERG ផលិតដោយអ្នកជំនាញជនជាតិអាល្លឺម៉ង់ ឆ្ងាញ់កម្រិតពិភពលោក។ ឆាកដ៏តន្ត្រីដ៏អស្ចារ្យប្រកបដោយបច្ចេកវិទ្យា LED ដ៏ទំនើប ព្រមទាំងប្រព័ន្ធសម្លេងនៃយុគសម័យចុងក្រោយរបស់ក្រុមហ៊ុន NANO នឹងប្រែក្លាយព្រឹត្តិការណ៍នេះអោយកាន់តែវិសេសវិសាលសម្រាប់ឆ្នាំ២០២៣។

ស្រាបៀរ GANZBERG ឆ្ងាញ់កម្រិតពិភពលោក សក្តិសម និង ផលិតកម្មកំដាប់កំពូល GALAXY Navatra ដោយមានផ្សាយផ្ទាល់ពិសេសលើកញ្ចក់ទូរទស្សន៍PNN នឹងចាប់ផ្តើមពីថ្ងៃទី ១៣ ខែកុម្ភះ ឆ្នាំ២០២៣ តទៅ។

សូមដាន Facebook ផ្លូវការ Beer GANZBERG ដើម្បីចូលរួមឆ្ពោះទៅ កាន់បេសកកម្មតន្រ្តី ដ៏ធំបំផុតប្រចាំឆ្នាំ GANZBERG Premium Concert

Share This Post: