ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាកលវិទ្យាល័យមួយនៅទីក្រុងបាងកក ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា២០២៣ ផុតកំណត់ទទួលពាក្យនៅដើមខែក្រោយ

    BY Khmernote Media February 7, 2023
    សាកលវិទ្យាល័យមួយនៅទីក្រុងបាងកក ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា២០២៣ ផុតកំណត់ទទួលពាក្យនៅដើមខែក្រោយ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ សាកលវិទ្យាល័យ CMKL នៅទីក្រុងបាងកក កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វករជំនាញបញ្ញាសិប្បនិម្មិត (Artificial Intelligence) និងវិស្វករកុំព្យូទ័រ (Computer Engineering) ព្រមទាំងថ្នាក់បណ្ឌិតជំនាញវិស្វករកុំព្យូទ័រអេឡិចត្រូនិក (Electrical Computer Engineering) សម្រាប់ឆ្នាំសិក្សា ២០២៣។

    បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់បន្តការសិក្សា សូមដាក់ពាក្យ និងឯកសារពាក់ព័ន្ធមុនថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ តាមរយៈគេហទំព័រ www.cmkl.ac.th។ សម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងអាហារូបករណ៍ខាងលើ សូមទាក់ទងទូរស័ព្ទលេខ +៦៦ ៦៥៨៧៨ ៥០០០ ឬអ៊ីម៉ែល: recruitment@cmkl.ac.th. ៕

    ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications

    Share This Post: