PR

ស្វាគមន៍អតិថិជនដំបូងគេដែលក្លាយជាម្ចាស់ម៉ូតូ Peugeot Django 150cc នៅកម្ពុជា

BY
Liny Chan
February 8, 2023

កាលពីថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះម៉ូតូ Peugeot Django បានរកឃើញអតិថិជនដំបូងដែលបានជ្រើសរើសយកម៉ូតូប្រភេទ sport style ពណ៌ Racing Green. គូស្នេហ៍ទើបតែរៀបការថ្មីថ្មោង បង្ហាញពីភាពរំភើបពេញចិត្តជាខ្លាំង ពេលបានឃើញប្រភេទម៉ូតូ Scooter របស់ប្រទេសបារាំងមួយនេះ។ វាសាកសមបំផុតសម្រាប់គូស្វាមីភរិយាថ្មីថ្មោងព្រោះពួកគេរីករាយនឹងការបើកបរទៅគ្រប់ទីកន្លែងដែលពួកគេប្រាថ្នា។

តាមសម្តីរបស់អតិថិជន Django Racing Green នេះបានឱ្យដឹងថា «ខ្ញុំធ្លាប់បានឮច្រើនអំពីម៉ូតូ Peugeot ដែលមានអាយុកាល ១២៥ ឆ្នាំ មិនថាប្រភេទយានយន្តរឺទោចក្រយានយន្តនោះទេ។ ខ្ញុំភ្ញាក់ផ្អើលនៅយ៉ាងខ្លាំងនៅពេលដែលខ្ញុំបានលឺថាម៉ូតូនេះមានលក់នៅក្នុងប្រទេសកម្ពុជាហើយ។ ខ្ញុំពេញចិត្តនូវប្រភេទ cooling style របស់វាដែលបានបំផុសគំនិតពីការវិវត្តន៍នៃប្រភេទ Scooter S55 ក្នុងឆ្នាំ 1953 ហើយភាពជោគជ័យដ៏អស្ចារ្យក្នុងឆ្នាំនោះនាំអោយមានវត្តមាននៃ Django នាពេលបច្ចុប្បន្ននេះ»។

គុណភាពរបស់ម៉ូតូ Peugeot Motocycles ៖ ម៉ូតូ Peugeot Django មានភាពល្បីល្បាញសម្រាប់គុណភាពនិងភាពរឹងមាំ។ និយាយឱ្យសាមញ្ញ Peugeot Django គឺជាប្រភេទ Scooter ជំនាន់ថ្មីដែលមានភាពពេញនិយមជាងគេសម្រាប់ក្រុមហ៊ុនម៉ូតូ Peugeot Motocycles ។ ម៉ូតូនេះទទួលបានការវាយតម្លៃវិជ្ជមានច្រើនពីអតិថិជន ទាំងស្ទាយ និងការបើកបរ ដែលផ្តល់នៅផាសុកភាព។ សម្រាប់ម៉ូតដែលច្នៃចេញមក អតិថិជន ជាច្រើនពេញចិត្តចំពោះការរចនាដែលបំផុសចេញពីស្ទាយបែប Reto និងមានភាពច្នៃប្រឌិតយ៉ាងល្អិតល្អន់។ ប្រភេទ Scooter ជំនាន់ថ្មីដែលមានពីរពណ៍ក្នុងតួខ្លួនតែមួយនេះគឺជាម៉ូតូក្នុងក្តីស្រមៃសម្រាប់អ្នករាល់គ្នាដែលត្រូវការរសនិយមខ្ពស់សម្រាប់បរិបទរស់នៅ។

ម៉ាស៊ីនរបស់ម៉ូឌែល Django ត្រូវបានគេចាត់ទុកថាល្អសម្រាប់ការបញ្ជូនថាមពលដោយរលូន និងប្រសិទ្ធភាពប្រេង។ ប្រភេទម៉ូតូ Scooter នេះត្រូវបានគេនិយាយថាផ្តល់នូវការធ្វើដំនើរដោយរលូននិងពូកកែបខាងមុខនិងក្រោយទន់ល្មើយជាការធ្វើអោយមានផាសុកភាព និងភាពបត់បែនបានល្អមិនថាអ្នកជិះម្នាក់ឯង ឬពីរនាក់នោះទេ។ ក្រៅពីនេះលោកអ្នកអាចជឿជាក់បានលើប្រព័ន្ធសុវត្ថិភាព ជាមួយប្រព័ន្ធប្រាំង ABS នៅកង់ខាងមុខរបស់ម៉ូតូផងដែរ។

សម្រាប់ពត៍មានបន្ថែមអំពីម៉ូតូ Peugeot Motocycles អតិថិជនអាចទំនាក់ទំនងតាមលេខទូរសព្វ៖ 095 666 373/095 666 372

Share This Post: