កម្លាំងសមត្ថកិច្ច ចុះត្រួតពិនិត្យតាមដងផ្លូវនៅចំនុចមុខកាស៊ីណូ ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងរថយន្តមួយគ្រឿង ពាក់ព័ន្ធគ្រឿងញៀន
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា កម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ បានចុះត្រួតពិនិត្យតាមដងផ្លូវនៅចំនុចមុខកាស៊ីណូជីងប៉ី០២ ស្ថិតនៅភូមិ០៤ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២៣និង១៥នាទីយប់ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ និងរថយន្ត ០១គ្រឿង បន្ទាប់ពីត្រួតពិនិត្យរកឃើញគ្រឿងញៀនមួយចំនួន រួចក៏បានប្រគល់មកអោយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

ជនសង្ស័យរួមមាន៖
១/ ឈ្មោះ WU SHUN WEI ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន ទីលំនៅបច្ចុប្បន្ន ភូមិ០៣ សង្កាត់០២ ក្រុង/ខេត្តព្រះសីហនុ។
២/ឈ្មោះ MAO DE WEI ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិ ចិនទីលំនៅបច្ចុប្បន្ន ភូមិ០២ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ។
វត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់, កញ្ចប់រូបតុក្កតាសង្ស័យជាសារធាតុញៀនចំនួន ៣៥កញ្ចប់, ថ្នាំញៀនកញ្ចប់ពណ៌ក្រហមរូបសេះចំនួន ៦០កញ្ចប់, ថ្នាំញៀនកញ្ចប់ពណ៌ស្វាយរូបកណ្ដុលចំនួន ១៨កញ្ចប់, ថ្នាំញៀនរូបកាហ្វេពណ៌បៃតងចំនួន ១២កញ្ចប់, ថ្នាំញៀនរូបកាហ្វេពណ៌លឿងចំនួន ១៣កញ្ចប់, ថ្នាំញៀនរូបកាហ្វេពណ៌ឈាមជ្រូកចំនួន ១០កញ្ចប់, ថ្នាំញៀនកញ្ចប់ពណ៌លឿងរូបផ្លែស្វាយចំនួន ០៥កញ្ចប់, ថ្នាំញៀនពណ៌ឈាមជ្រូករូបព្រួញបីចំនួន ០២កញ្ចប់, ថង់សម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន, ទូរស័ព្ទចំនួន ០៥ គ្រឿង, ជញ្ជីងថ្លឹងចំនួន ០២គ្រឿង, រថយន្ត ០១ គ្រឿងម៉ាក់ Lexus GS 300 ពណ៌សដែលមានស្លាកលេខ 2BK 4385 ។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី-ច្បាប់៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police