ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មីចំនួន ៣៥០នាក់

    BY Khmernote Media February 10, 2023
    រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មីចំនួន ៣៥០នាក់

    រាជធានីភ្នំពេញ៖ យោងសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីសម្រេច អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មីចំនួន ៣៥០នាក់ ដើម្បីបំពេញក្របខណ្ឌឱ្យកងអន្តរាគមន៍ BMP1 និងកម្លាំងជំនាញរថពាសដែក ចំណុះបញ្ជាការដ្ឋានអង្គរក្ស។

    រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មីចំនួន ៣៥០ (បីរយហាសិប)នាក់ ដើម្បីបំពេញ ក្របខ័ណ្ឌឲ្យកងអន្តរាគមន៍ BMP1 និងកម្លាំងជំនាញរថពាសដែក ចំណុះបញ្ជាការដ្ឋានអង្គរក្ស។

    រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការនកង់យោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្តសេចក្តីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខាត់ទៅ ៕

    Share This Post: