ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មកដឹងពីតម្លៃប្រេងសាំងថ្មី ចុះថោកជាងមុនគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកុម្ភៈ

    BY Khmernote Media February 11, 2023
    មកដឹងពីតម្លៃប្រេងសាំងថ្មី ចុះថោកជាងមុនគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកុម្ភៈ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៤០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៣៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។

    ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៥០០មានន័យថាចុះ ១០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៦៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ៣០០រៀលក្នុងមួយលីត្រ ៕

    ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    Share This Post: