CUS LAND ប្រកាសផ្ដល់ជូនពិសេសក្រោយលក់ដាច់អស់ជាង១៣០ឡូដិ៍ក្នុង១សប្ដាហ៍
ត្រឹមតែរយៈពេល១សប្ដាហ៍ប៉ុណ្ណោះ អតិថិជនបានសម្រុកទិញដីឡូតិ៍របស់ក្រុមហ៊ុន CUS LAND អស់ជាង១៣០ឡូតិ៍ទៅហើយ បន្ទាប់ពីយល់ឃើញថា ពួកគាត់អាចទទួលបាននូវផលចំណេញចំពោះគម្រោងមួយនេះនាពេលអនាគតដ៏ឆាប់។ ឆ្លើយតបចំពោះការគាំទ្រ ក្រុមហ៊ុនខាងលើ បានប្រកាសការផ្ដល់ជូនពិសេសដល់អតិថិជនរបស់ខ្លួនជាបន្តទៀត។
បើតាមលោកជំទាវ ស ឃុនដារ៉ា ម្ចាស់គម្រោងបានអោយដឹងថា ក្នុងឳកាសផ្ដល់ជូនពិសេសនេះ គឺនឹងមានការបញ្ចុះតម្លៃរហូតដល់១៥០០ដុល្លារក្នុង១ឡូដ៍ និងបានកំណត់សម្រាប់១០០ឡូដ៍បន្ទាប់ ដែលមានរយៈពេល៩ថ្ងៃចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៧ខែមករា ខាងមុខនេះ។ នេះជាឳកាសល្អមួយសម្រាប់ពលរដ្ឋដែលមានបំណងស្វែងរកដីឡូដ៍ដែលមានតម្លៃសមរម្យ និងមានទីតាំងល្អនៅរាជធានីភ្នំពេញ ស្របជាមួយទស្សនៈវិស័យរបស់ក្រុមហ៊ុន ជួយសម្រួលដល់អ្នកមានចំណូលទាប ឬមធ្យម អោយទទួលបានផ្ទះរស់នៅសមរម្យ។
បើតាមម្ចាស់គម្រោងខាងលើ អតិថិជនមានត្រឹមតែ ១៥០០ដុល្លារ នឹងអាចបង់រំលស់ប្រចាំខែត្រឹមតែ ១៣០ដុល្លារឡើងទៅនឹងទទួលបានដីឡូតិ៍ដ៏ល្អក្នុងទីក្រុង។ លក្ខណៈពិសេសនៃគម្រោង គឺមានហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេចដូចជា៖ ផ្លូវបេតុង, ប្រព័ន្ធទឹក ភ្លើង, ប្រព័ន្ធលូ, មានផ្សារនៅកណ្តាលគម្រោង, មានសួរច្បារ សួនអាពាហ៍ពិពាហ៍, មានប្រជាពលរដ្ឋរស់នៅស្រាប់, ក្បែរសាលារៀន, ក្បែរមន្ទីរពេទ្យ ជាដើម។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន CUS LAND ទើបបើកដំណើរការកាលពីពេលថ្មីៗនេះប៉ុណ្ណោះ។ ក្រុមហ៊ុនគ្រោងសង់ផ្ទះតម្លៃសមរម្យជាង ៣០០០ល្វែង ដែលមានតម្លៃចាប់ពីជាង ២០ ០០០ ដុល្លារឡើងទៅ ហើយអាចអោយអតិថិជនទិញបង់រំលោះនៅក្នុងលក្ខណ្ឌងាយស្រួល ព្រមទាំងគ្មានការប្រាក់ ព្រមទាំងដីឡូដ៍តម្លៃសមរម្យ។ ក្រុមហ៊ុនធានាសំណង់រយៈពេល ៣ឆ្នាំ ព្រមទាំងធានាទិញវិញដោយឱ្យចំណេញ ១៥% នៃប្រាក់ដែលបានវិនិយោគរយៈពេល ១ឆ្នាំទៀតផង។
បច្ចុប្បន្ន ក្រុមហ៊ុនកំពុងអភិវឌ្ឍន៍៣គម្រោងព្រមគ្នា គឺគម្រោងទី១ស្ថិតនៅសង្កាត់ជើងឯក ខ័ណ្ឌដង្កោរក្បែរគម្រោងផ្សារ អ៊ីអន៣, គម្រោងទី២ ស្ថិតនៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាប់តំបន់រោងចក្រឧស្សាហកម្មខ្នាតធំ, និងគម្រោងទី៣ស្ថិតនៅក្បែរមហាវិថីឈ្នះឈ្នះ ទំនប់កប់ស្រូវ ជាខ្សែក្រវ៉ាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ៕
ចង់បានដីឡូតិ៍ល្អៗ និងផ្ទះតម្លៃសមរម្យរបស CUS LAND ៖ 070 516 888/ 092 516 888
ការិយាល័យ CUS ស្ទឹងមានជ័យ, និងការិយាល័យនៅតាមករដ្ឋាននីមួយៗ
អត្ថបទ៖ សំ ជំនាញ













