ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន មិនផ្លាស់ប្តូរការសម្រេចចិត្តក្នុងការបិទចោលវិទ្យុវីអូឌីឡើយ

    BY Khmernote Media February 13, 2023
    សម្តេចតេជោ ហ៊ុន សែន មិនផ្លាស់ប្តូរការសម្រេចចិត្តក្នុងការបិទចោលវិទ្យុវីអូឌីឡើយ

    រាជធានីភ្នំពេញ៖ យោងតាមគណនីផ្ទាល់របស់ សម្តេច តេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចតេជោ មិនប្រែការសម្រេចចិត្តវិញនោះឡើយ គឺនៅតែរក្សាសម្រេចចិត្តពីពេលល្ងាចថ្ងៃទី១២ ខែកុម្ភៈ លុបអាជ្ញាបណ្ណសារព័ត៌មាន VOD លែងឱ្យដំណើរការ។

    ក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបយ៉ាងដូច្នេះថា៖ “យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។ តើឈឺណាស់ទៅឬក្រោយត្រូវមួយកំផ្លៀង? មុនត្រូវមួយកំផ្លៀងគិតណាស់រឿងកិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយកំផ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូមទោសជាងពាក់កណ្តាលអធ្រាត្រទៅវិញ។ ខ្ញុំ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ។ ស្ថាប័នមានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូចដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយគ្មានការកែប្រែ”។

    សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ “សម្រាប់បងប្អូនដែលបាត់បង់ការងារត្រូវ បន្ទោសមេដឹកនាំបងប្អូនឬប្រទេសម្ចាស់លុយដែលកសាងកំហុសតាំងពីការផ្សាយព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវលើការសូមទោសធ្វើឲ្យបងប្អូនបាត់បង់ការងារធ្វើ៕”

    Share This Post: