ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសល្អ! ក្រសួងការបរទេស ជ្រើសរើសមន្ត្រីក្របខណ្ឌ «ក» ចំនួន ៨នាក់ សម្រាប់ឆ្នាំ២០២៣ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៥ ខែមីនាខាងមុខនេះ

    BY Khmernote Media February 13, 2023
    ឱកាសល្អ! ក្រសួងការបរទេស ជ្រើសរើសមន្ត្រីក្របខណ្ឌ «ក» ចំនួន ៨នាក់ សម្រាប់ឆ្នាំ២០២៣ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៥ ខែមីនាខាងមុខនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំការប្រឡងជ្រើសរើសមន្រ្ដីក្របខណ្ឌ«ក» ចំនួន ០៨នាក់ សម្រាប់ឆ្នាំ ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។

    ពាក្យសុំចុះឈ្មោះ និងឯកសារពាក់ព័ន្ធ មានជូនភ្ជាប់នៅខាងក្រោម៖

    -ភាសាអង់គ្លេស ០៣ នាក់
    -ហិរញ្ញវត្ថុ គណនេយ្យ ០១ នាក់
    -ព័ត៌មានវិទ្យា ០២ នាក់
    -ការទូតសេដ្ឋកិច្ច ០២ នាក់។

    បេក្ខជន បេក្ខនារី ត្រូវមានលក្ខណៈសម្បត្តិ ដូចតទៅ៖

    ១. មានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រឡើង លើមុខជំនាញ៖ ភាសាអង់គ្លេស ទំនាក់ទំនងអន្តរជាតិ សិក្សាសកល នីតិសាស្ត្រ សេដ្ឋកិច្ច នយោបាយអន្តរជាតិ ពាណិជ្ជកម្មអន្តរជាតិ ហិរញ្ញវត្ថុ គណនេយ្យ ស្ថាបត្យកម្ម និងព័ត៌មានវិទ្យា។

    ២. ត្រូវមានកម្រិត IELTS 5.5 ឡើង លើគ្រប់មុខជំនាញ។

    ៣. មានសញ្ញាតិខ្មែរ និងសុខភាពល្អ។

    ៤. អាយុ៖ មិនលើស ៣៥ឆ្នាំ សម្រាប់សញ្ញាបត្របរិញ្ញាបត្រ (គិតត្រឹមថ្ងៃប្រឡង) មិនលើស ៤០ឆ្នាំ សម្រាប់សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ (គិតត្រឹមថ្ងៃប្រឡង) មិនកំណត់អាយុសម្រាប់សញ្ញាបត្របណ្ឌិត។

    ៥. ជនពិការ ដែលមានសមត្ថភាពសមស្រប និងបេក្ខនារី ត្រូវបានលើកទឹកចិត្ត ៕

    ប្រភព៖ Ministry of Foreign Affairs and International Cooperation – Cambodia

    Share This Post: