ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុនស្មាតហ្វូន vivo ធ្វើការប្រកាសលក់ស្មាតហ្វូនម៉ូឌែល vivo Y91i ROM 32GB ឲ្យដំណើរការនៅលើទីផ្សារចាប់ពីពេលនេះហើយ!

    BY Khmernote Media January 23, 2019
    ក្រុមហ៊ុនស្មាតហ្វូន vivo ធ្វើការប្រកាសលក់ស្មាតហ្វូនម៉ូឌែល vivo Y91i ROM 32GB ឲ្យដំណើរការនៅលើទីផ្សារចាប់ពីពេលនេះហើយ!

    កាលពីដើមខែ មករា ក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo បានធ្វើការប្រកាសចេញលក់ទៅលើស្មាត ហ្វូនរបស់ខ្លួនពីរម៉ូឌែល នៃត្រកូល Yស៊េរី vivo Y91 & Y91i ដែលជាស្មាតហ្វូនកម្រិតថវិការមួយដែលកំពុងតែដំណើរការដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។ ហើយអ្វីដែលពិសេសនោះបើតាមការសង្កេតមើលទៅលើម៉ូឌែល vivo Y91i ឃើញថាមានសន្ទុះនៃការគាំទ្រច្រើន និងមានអត្រានៃការលក់ដាច់ខ្លាំង។ ចំពោះម៉ូឌែល vivo Y91iនេះ បច្ចុប្បន្នបើនិយាយចំពោះអង្គផ្ទុកទិន្នន័យមានបរិមាណត្រឹមតែ 16GB តែប៉ុណ្ណោះ។ សម្រាប់អ្នកដែលចូលចិត្តថតរូប Download បទចម្រៀង នឹងទៅលើការលេងហ្គេមផ្សេងៗ ប្រហែលជាមិនគ្រប់គ្រាន់ទេសម្រាប់អង្គផ្ទុកទិន្នន័យប៉ុណ្ណឹងនោះ។

    ប៉ុន្តែដើម្បីបំពេញទៅនិងតម្រូវការរបស់អតិថិជន ក្រុមហ៊ុន vivo នឹងនាំយកចំពោះស្មាតហ្វូន vivo Y91i ដែលមានបំពាក់មកជាមួយអង្គផ្ទុកទិន្នន័យដែលមានបរិមាណធំជាងមុន ឡើងទៅដល់ 32GB ដែលវានិងត្រូវដាក់លក់នៅលើទីផ្សារកម្ពុជាចាប់ពីពេលនេះតទៅហើយ។ រីឯលក្ខណៈសម្បត្តិហើយនិងពណ៌របស់វាវិញគឺនៅរក្សាទម្រង់ជាភាពដើមដ៏ដែរ។

    ចំពោះពណ៌យើងមានជម្រើសពីរសម្រាប់ជ្រើសរើសគឺ ៖ ពណ៌ខ្មៅលាយស្វាយ( Starry Black ) និងពណ៌ទឹកសមុទ្រខៀវ( Ocean Blue ) ដែលវាជាពណ៌កំពុងពេញនិយមផងដែរសម្រាប់ដើមឆ្នាំនេះ។

    សម្រាប់តម្លៃលក់នៅលើទីផ្សារចំពោះម៉ូឌែល vivo Y91i ROM 32GB នេះមានតម្លៃត្រឹមតែ 169ដុល្លារ តែប៉ុណ្ណោះ។ ដែលវាជាតម្លៃមួយមានភាពធូថ្លៃសមរម្យមែនទែនបើប្រៀបធៀបជាមួយកំពូលស្មាតហ្វូនដ៏ទៃ។ មិនតែប៉ុណ្ណោះសម្រាប់ការជាវទៅលើស្មាតហ្វូន vivo Y91i ROM 32GB នេះនឹងទទួលបានកញ្ចប់កាដូ Free បន្ថែមមកជាមួយផងដែរមានដូចជា៖ ដបទឹក និង LED Watch ដ៏ស្រោះស្អាត។ ចំពោះលក្ខណៈសម្បត្តិរបស់វាមួយចំនួនវិញមានដូចជាៈ

    – ប្រើបន្ទះឈីប MediaTek 6762R, CPU Octa-core ដំណើរការបានក្នុងល្បឿន 2 GHz
    – មានរ៉េមទំហំ 2GB, អង្គផ្ទុកទិន្នន័យ 32GB និងអាចថែមក្រៅបាន 256GB
    – មានថ្មទំហំ 4030 mAh
    – ដំណើរការដោយ Android 8.1 និងស្បែក Interface ប្រភេទ Funtouch OS 4.5
    – អេក្រង់ 6.22 អ៊ីញ FullView-Display ក្នុងកម្រិតបង្ហាញរូបភាព HD+ (1520 x 720) pixels និងមាន Aspect Ratio 19:9
    – មានកាមេរ៉ាមុខទំហំ 8MP កាមេរ៉ាក្រោយ (13MP + 2MP)
    – អាចប្រើស៊ីមកាតបានពីរ
    – មានមុខងារ Face Unlock + FingerPrint

    សម្រាប់អតិថិជនដែលតែងតែគាំទ្រចំពោះ vivo ហើយមានបំណងចង់ក្លាយខ្លួនជាម្ចាស់ស្មាតហ្វូន vivo Y91i ROM32GB នេះអ្នកអាចធ្វើការរកជាវបាននៅតាមបណ្តាហាងនានាទូទាំងប្រទេស ដែលជាតំណាងចែកចាយរបស់ vivo ចាប់ពីថ្ងៃនេះតទៅបាន។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay