PR

មិនធម្មតា! តារាចម្រៀងល្បី 6រូប ដែលមានប្រភពពីការប្រឡងចម្រៀង ពេលនេះក្លាយជាអ្នកកាត់សេចក្តីជ្រើសបេក្ខជនម្តង

BY
Liny Chan
February 15, 2023

ក្នុងកម្មវិធីដ៏ថ្មីសន្លាងមិនធ្លាប់មាននៅកម្ពុជា Duet Song Festival Cambodia បានចាប់ផ្តើម ប្រកាសថ្ងៃចាក់ផ្សាយហើយដែលសប្តាហ៍ដំបូងនឹងចាក់ផ្សាយនៅថ្ងៃទី 18 កុម្ភៈ 2023 ម៉ោង 8យប់ នៅលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV ។

កំពូលតារាចម្រៀង 6រូប មានដូចជាលោក នីរតនា, កញ្ញា ឈិន ម៉ានិច្ច, កញ្ញា វី ឌីណែត, កញ្ញា ឈីន រតនៈ, លោក គង់ ចំរើន, លោក វង្ស តារារតនា បានបញ្ចេញសកម្មភាពយ៉ាង សកម្មតែម្តងក្នុងកម្មវិធីថ្មីមួយនេះ មិនតែប៉ុណ្ណោះ សង្រ្គាមពាក្យសម្តីរវាងតារាចម្រៀងទាំង 6 ក៏ចាប់ផ្តើមឡើងដែរ។

បើកក្បាលក្នុងឈុតខ្លីៗភ្លាម សន្ធឹកសម្តីដ៏ក្តៅគគុករវាង ឈិន ម៉ានិច្ច និង វី ឌីណែត បានឆាបឆេះយ៉ាងសន្ធីតែម្តង ដោយម្នាក់ៗសុទ្ធតែជាម្ចាស់កម្មវិធីលំដាប់ពិភពលោក។

ចង់ដឹងថាកម្មវិធីទាំងមូលនឹងល្អមើលប្លែកភ្នែកយ៉ាងណា រង់ចាំទស្សនាកម្មវិធីប្រឡងចម្រៀងច្រៀងជាគូដ៏អស្ចារ្យ Duet Song Festival Cambodia ចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8 យប់ នៅលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV ៕

Share This Post: