ឱកាស! ក្រសួងមុខងារសាធារណៈ ប្រកាសប្រឡងជ្រើសរើសមន្ត្រីរាជការ ដែលមានលក្ខណៈសម្បត្តិទាំងនេះ ឱ្យចូលធ្វើជាអនុប្រធាន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងជ្រើសរើសមន្ត្រីរាជការ ដែលមានលក្ខណៈសម្បត្តិសមស្រប ឱ្យទទួលតំណែងជាអនុប្រធាននាយកដ្ឋាននីតិកម្ម នៃអគ្គនាយកដ្ឋានកិច្ចការទូទៅ ដើម្បីបំពេញបន្ថែម លើចំនួនអនុប្រធាននាយកដ្ឋានដែលមានស្រាប់។

ក្រសួងមុខងារសាធារណៈ សូមជម្រាបជូនដំណឹងបន្ថែមដល់មន្ត្រីរាជការគ្រប់ ក្រសួង ស្ថាប័នទាំងអស់ដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញមកទទួលពាក្យស្នើសុំចូលរួមការប្រឡង នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃទីស្តីការក្រសួងមុខងារសាធារណៈ ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
មន្ត្រីរាជការទាំងអស់ត្រូវមានលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖
– មានសញ្ញាបត្រផ្នែកនីតិសាស្ត្រ ឬផ្នែករដ្ឋបាលសាធារណៈ ឬផ្នែកជំនាញប្រហាក់ប្រហែល
– មានបទពិសោធន៍ការងារចាប់ពី ៣ឆ្នាំឡើងទៅ
– មានសមត្ថភាពអាចប្រើប្រាស់ភាសាបរទេសបាន
– ចេះធ្វើការជាក្រុម។
ព័ត៌មានលម្អិតបន្ថែម៖ លេខទូរស័ព្ទ 012 811 977, 017 779 998 និង 012 558 126៕

ប្រភព៖ ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia