ព័ត៌មានជាតិ
រថយន្តម៉ាក Lexus RX330 មួយគ្រឿង ឆាបឆេះជាអគ្គិភ័យពេលកំពុងបើកបរតាមផ្លូវ ស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
BY Khmernote Media
February 17, 2023
ខេត្តព្រះសីហនុ៖ រថយន្ត ម៉ាក Lexus RX330 មួយគ្រឿង បានឆាបឆេះជាអគ្គិភ័យពេលកំពុងបើកបរតាមផ្លូវ វេលាម៉ោងជិត ២រសៀលនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែអ្នកបើកបរមិនរងគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរទេ ។

សមត្ថកិច្ចមូលដ្ឋានឲ្យដឹងជាបឋមថា រថយន្តនេះ ម៉ាកលុចស៊ីសRX330 បើកបរដោយឈ្មោះ សេង ភ័ណ ភេទប្រុស ធ្វើដំណើរពីស្រុកស្ទឹងហាវ ឆ្ពោះមកឃុំកែវផុស លុះដល់ចំណុចហួស ផ្ទះខៀវ ចំការកៅស៊ូ ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រថយន្តនេះក៏បានឆាបឆេះជាអគ្គិភ័យ (មិនទាន់ដឹងមូលហេតុ) បណ្ដាលឲ្យរថយន្តរងការខូចខាតទាំងស្រុង៕


ប្រភព៖ លោក Huy Bunleng News