ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនរាជរដ្ឋាភិបាល

    BY Khmernote Media February 18, 2023
    រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនរាជរដ្ឋាភិបាល

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនរាជរដ្ឋាភិបាល។

    រាជរដ្ឋាភិបាល សម្រេច របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ត្រូវបានកែប្រែ និងដំឡើង ដូចខាងក្រោម៖

    កម្រិត១៖ របបសន្តិសុខសង្គមប្រចាំខែ ចាប់ពី ៦៩០ ០០០ (ប្រាំមួយសែនប្រាំបួនម៉ឺន) រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៧៧០ ០០០ (ប្រាំពីរសែនប្រាំពីរម៉ឺន) រៀល ក្នុង១(មួយ)ខែ។

    កម្រិត២៖ របបសន្តិសុខសង្គមប្រចាំខែ ក្នុងចន្លោះចាប់ពី ៧៧០ ០០១ (ប្រាំពីរសែនប្រាំពីរម៉ឺន មួយ) រៀល ដល់ត្រឹម ១ ០០០ ០០០ (មួយលាន) រៀល ត្រូវផ្ដល់ជូនបន្ថែមចំនួន ២០ ០០០ (ពីរម៉ឺន) រៀល ក្នុង១(មួយ)ខែ។

    កម្រិត៣៖ របបសន្តិសុខសង្គមប្រចាំខែ ចាប់ពី ១ ០០០ ០០១ (មួយលានមួយ) រៀល ដល់ត្រឹម ១ ០១០ ០០០ (មួយលានមួយម៉ឺន) រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ១ ០២០ ០០០ (មួយលានពីរម៉ឺន) រៀល ក្នុង១(មួយ)ខែ។

    កម្រិត៤៖ របបសន្តិសុខសង្គមប្រចាំខែ ចាប់ពី ១ ០១០ ០០១ (មួយលានមួយម៉ឺនមួយ) រៀល ឡើងទៅ ត្រូវផ្ដល់ជូនបន្ថែមចំនួន ១០ ០០០ (មួយម៉ឺន) រៀល ក្នុង ១(មួយ)ខឺ។

    អតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធជន ដែលទទួលបានការបន្ថែមរបបសន្តិសុខសង្គមប្រចាំខែ ខាងលើរួចមកហើយ ពុំអាចទទួលបានកម្រិតផ្សេងទៀតឡើយ ៕

    Share This Post: