ព័ត៌មានជាតិ
ក្រៅពីឯតទគ្គកម្មធំៗចំនួន២ អង្គរសង្រ្កានឆ្នាំនេះ ត្រៀមគម្រោងធំៗ ៨ទៀត សម្រាប់ស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្ត
BY Khmernote Media
February 20, 2023
រាជធានីភ្នំពេញ៖ យោងតាមការរបស់ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា គម្រោងធំៗជាច្រើននឹងកើតមានឡើងនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន ខួបទី១០ឆ្នាំ នៅក្នុងឆ្នាំ២០២៣នេះ។

នៅក្នុងនោះ ឯកឧត្ដម សុខ សង្វារ ប្រធានគម្រោងភូមិខ្ញុំភូមិសុខសាន្តបានបញ្ជាក់ឲ្យដឹងថា ឆ្នាំនេះភូមិខ្ញុំគ្រោងរៀបចំអោយមាន៨ទស្សនីយភាពធំៗដូចជា៖
១- ផ្ទះមរតកដូនតា
២- ផ្ទះនំខ្មែរ
៣- សាលាឆទាន
៤- ផ្សារខ្មែរ
៥- ឆាកធំ
៦- រោង DJ
៧- វត្ថុយក្ស
៨- រោងសប្បកម្ម ៕



