ឱកាសល្អ! អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ជ្រើសរើសក្របខណ្ឌ ក ចំនួន ១៤កន្លែង ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៦ ខែមីនាខាងមុខ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ នឹងធ្វើការប្រឡងជ្រើសរើសបេក្ខជនជានិស្សិតទាំងពីរភេទ ចំនួន ១៤នាក់ ដើម្បីចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់ក្របខ័ណ្ឌអភិបាល (ប្រភេទ ក) ដូចខាងក្រោម ៖

ក-មុខជំនាញ ចំនួន និងកម្រិតសញ្ញាបត្រ
១.នីតិសាស្ត្រ ១២នាក់ បរិញ្ញាបត្រឡើង
២.ភាសាអង់គ្លេស ២នាក់ បរិញ្ញាបត្រឡើង។
ខ- លក្ខខណ្ឌជើសរើស មានសញ្ជាតិខ្មែរ
– មានសញ្ញាបត្របរិញ្ញាបត្រឡើង ឬសញ្ញាបត្រដែលសមមូល
– បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ ត្រូវមានអាយុច្រើនផុត ៣៥ឆ្នាំ
– បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ត្រូវមានអាយុច្រើនផុត ៤០ឆ្នាំ
– បេក្ខជនដែលមានសញ្ញាបត្របណ្ឌិត ត្រូវបានលើកលែងលក្ខខណ្ឌអាយុ ៕

