ព័ត៌មានជាតិ
ករណីលើកដំបូង ដែលវេជ្ជបណ្ឌិតជំនាញ ធ្វើការដាក់ថ្មបេះដូងតូចបំផុតមិនមានខ្សែ ជាមួយបច្ចេកទេសទំនើបចុងក្រោយ ដោយមិនមានការវ-ះកាត់
BY Khmernote Media
February 21, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង និងមនុស្សចាស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា នៅប្រទេសកម្ពុជាយើង ជាករណីលើកដំបូងទី១ហើយ ដែលក្រុមការងារ វេជ្ជបណ្ឌិតឯកទេសចង្វាក់បេះដូង នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើការដាក់ ថ្មបេះដូងតូចបំផុតមិនមានខ្សែ ជាមួយបច្ចេកទេសទំនើបចុងក្រោយ (Micra leadless pacemaker) ដោយមិនមានការវះកាត់ ជាមួយនឹងលទ្ធផលជោគជ័យ និងគ្មានផលវិបាក។

មជ្ឈមណ្ឌលជំងឺបេះដូង និងមនុស្សចាស់ សូមថ្លែងអំណរគុណ ដល់ក្រុមការងារវេជ្ជបណ្ឌិតចង្វាក់បេះដូងអាមេរិក Jeremiah Hope ដែលតែងតែចូលរួមសហការការងារលើផ្នែកចង្វាក់បេះដូង៕






ប្រភព៖ មជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង និងមនុស្សចាស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត